Jaguar F-Pace SVR ឆ្នាំ២០២១ លឿនជាងមុន ហើយកាន់តែទំនើប

បន្ទាប់ពីបានដាក់បង្ហាញម៉ូដែល F-Pace ថ្មីរួចមក ឥឡូវនេះ Jaguar បានប្រកាសចេញម៉ូដែល F-Pace SVR ស៊េរីឆ្នាំ២០២១ ថ្មី ដែលជាប្រភេទមានកម្លាំងខ្លាំងបំផុតនៃត្រកូលនេះ។

រថយន្ត SUV នេះមានបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ supercharged V8 មានកម្លាំងរហូតដល៉ទៅ ៥៤២សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទ ZF និងប៉ុងពីរ AWD ដែលអនុញ្ញាតឲ្យវាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៨វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៨៦គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ វិស្វករនៅ Jaguar នៅអាប់ដេតលើប្រព័ន្ធ Dynamic Driving Mode ដែលជួយសម្រួលដល់ការឆ្លើយតបរបស់ហ្គែរ, អាប់ដេតប្រព័ន្ធជើងក្រោមរឹងជាងមុន, សម្រួលដល់ទម្ងន់ដៃចង្កូត និងប្រព័ន្ធស៊ីម៉ាំង ផងដែរ។ ក្រៅពីនោះ វាក៏បានអាប់ដេតលើប្រព័ន្ធហ្វ្រាំង ដែលអាចឲ្យវាឆាប់ត្រជាក់ និងស៊ីខ្លាំងជាងមុនទៀតផង។

ចំណែកឯផ្នែកខាងក្នុងកាប៊ីនវិញ វាបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តកោងទំហំ ១១,៤អ៊ីញ ដែលដំណើរការដោយប្រព័ន្ធ Pivi Pro ជំនាន់ចុងក្រោយបង្អស់របស់ Jaguar៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម