Jaguar F-Type នឹងចេញលក់នៅលើទីផ្សារអូស្រ្តាលី ជាមួយម៉ាស៊ីន ៨ស៊ីឡាំងមួយប៉ុណ្ណោះ ដោយតម្លៃជាង ១១ម៉ឺនដុល្លារ

រថយន្ត Jaguar F-Type ឆ្នាំ ២០២២​ នឹងធ្វើការចេញលក់នៅលើទីផ្សារប្រទេសអូស្រ្តាលី ជាមួយជម្រើសម៉ាស៊ីន ៨ស៊ីឡាំងតែមួយប្រភេទប៉ុណ្ណោះ។

សម្រាប់ទីផ្សារប្រទេសអូស្រ្តាលីរថយន្ត Jaguar F-Type ឆ្នាំ២០២២ នឹងផ្តល់នូវជម្រើសម៉ូឌែលចំនួន ២ប្រភេទគឺ F-Type P450 និងF-Type R។ សម្រាប់ម៉ូដែល F-Type P450 មានតម្លៃចាប់ពី ១១៨ ០០០ដុល្លារ(Coupe) ឬ ១២២ ០០០ដុល្លារ(Convertible) និង ១៩៦ ០០០ដុល្លារ សម្រាប់ម៉ូដែល F-Type R។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយម៉ូឌែល F-Type P450 ដំណើរការជាមួយម៉ាស៊ីន Supercharged ចំណុះ ៥.០លីត្រ V8 កម្លាំង ៤៤៤សេះ និងកម្លាំងរមួល ៥៨០ញ៉ុតុនម៉ែត្រ ដំណើរការដោយប្រអប់លេខ ៨វគ្គអូតូ។ ព្រមទាំងជួយស្ទុះពីល្បឿន ០ – ១០០គ.ម/ម៉ ប្រើពេល ៤,៦វិនាទី និងមានល្បឿនអតិបរមា ២៨៥គ.ម/ម៉។

រីឯ F-Type R ដំណើរការជាមួយម៉ាស៊ីន Supercharged ចំណុះ ៥.០លីត្រ V8 កម្លាំង ៥៦៧សេះ និងកម្លាំងរមួល ៧០០ញ៉ុតុនម៉ែត្រ ដំណើរការដោយប្រអប់លេខ ៨វគ្គអូតូ។ ព្រមទាំងជួយស្ទុះពីល្បឿន ០ – ១០០គ.ម/ម៉ ប្រើពេល ៣,៧វិនាទី និងមានល្បឿនអតិបរមា ៣០០គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម