Jaguar F-Type ឆ្នាំ២០២០ ចេញហើយ រចនាកាន់តែទាក់ទាញ

ក្រុមហ៊ុនរថយន្តអង់គ្លេស Jaguar បានបញ្ចេញរថយន្តស្ព័រ F-Type ស៊េរីឆ្នាំ២០២០ ជាផ្លូវការ ដោយបានអាប់ដេតរូបរាងផ្នែកខាងក្រៅ និងធ្វើឲ្យផ្នែកខាងក្នុងកាន់តែទំនើប ព្រមទាំងបន្ថែមជម្រើសម៉ាស៊ីនជាច្រើន។

រថយន្ត Jaguar F-Type ថ្មី បានកែកុនលើផ្នែកប៉ាណាមុន និងចង្កៀងមុខ-ក្រោយថ្មីកាន់តែស្លីម មើលទៅរឹតតែកាចជាងមុន។ ដោយឡែកផ្នែកខាងក្នុងវិញ វាបំពាក់កុងទ័រឌីជីថល និងអេក្រង់បង្ហាញព័ត៌មានថ្មីផងដែរ។ មិនតែប៉ុណ្ណោះ វាក៏បានបំពាក់កៅអីស្បែកថ្មីទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឥឡូវនេះ F-Type ឆ្នាំ២០២០ ផ្តល់ជម្រើសម៉ាស៊ីនដូចជា ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbo កម្លាំង ៣០០សេះ ប្រើប៉ុងមួយវិលកង់ក្រោយ និងម៉ាស៊ីនទំហំ ៦ស៊ីឡាំងកម្លាំង ៤៥០សេះ ដែលមានទាំងជម្រើសប៉ុងមួយ និងប៉ុងក្រោយ។ ពួកវាដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ។

ដោយឡែក F-Type SVR លែងមានទៀតហើយ តែជំនួសដោយ F-Type R វិញ ដែលបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ Supercharged ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥៧៥សេះ ប្រើប៉ុងពីរស្តង់ដារតែម្តង។

F-Type ថ្មី ត្រូវគេរំពឹងថានឹងមានលក់នៅក្នុងប្រទេសថៃ នាដើមឆ្នាំក្រោយ ជាមួយតម្លៃចន្លោះពី ៦ ទៅ ៧,៥លានបាត (ខ្ទង់ ២០ម៉ឺន ទៅ ២៥ម៉ឺនដុល្លារ) សម្រាប់ម៉ូដែលម៉ាស៊ីន ២,០លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម