Jaguar Land Rover កំពុងពិចារណាផលិត SUV ប្រើអ៊ីដ្រូហ្សែន

Jaguar Land Rover ត្រូវបានគេរាយការណ៍ថា កំពុងតែចាប់អារម្មណ៍លើការផលិតរថយន្តប្រើអ៊ីដ្រូហ្សែន ដែលជាផ្នែកមួយនៃកម្មវិធីជំនួយពីរដ្ឋាភិបាល ក្នុងទំហំទឹកប្រាក់ ៩១លានដុល្លារ ក្នុងគោលបំណងដើម្បីកាត់បន្ថយការបញ្ចេញផ្សែងពុល នៅក្នុងវិស័យឧស្សាហកម្មរថយន្ត។

យោងតាមគេហទំព័រ AutoExpress ឲ្យដឹងថា គម្រោងខាងលើត្រូវបានគេហៅថា Project Zeus ហើយក្រុមហ៊ុន Jaguar Land Rover បានសហការណ៍ជាមួយក្រុមហ៊ុននៅអង់គ្លេស ដូចជា Delta Motorsport, Marelli Automotive Systems និង UKBIC រួចស្រេចទៅហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ដែលមានន័យថា ពួកគេត្រូវចំណាយពេលជាច្រើនឆ្នាំទៀត ដើម្បីចូលរួមវិភាគ និងអភិវឌ្ឍន៍បច្ចេកវិទ្យាអ៊ីដ្រូហ្សែន ដើម្បីអាចប្រើជាមួយរថយន្តបាន។

គួរឲ្យដឹងថា Jaguar Land Rover មិនមែនជាក្រុមហ៊ុនរថយន្តប្រណីតដំបូងបង្អស់ឡើយ ដែលប្រឡូកជាមួយបច្ចេកវិទ្យាអ៊ីដ្រូហ្សែននេះ។ ជាក់ស្តែង ក្រុមហ៊ុន Audi, BMW និង Mercedes បានចេញដល់គំរូរថយន្តទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម