Jaguar ចេញឡានអគ្គិសនី I-Pace Black ឆ្នាំ២០២១ ថ្មី តុបតែងពណ៌ខ្មៅមួយជុំឡាន

ក្រុមហ៊ុន Jaguar បានពង្រីកត្រកូលរថយន្ត I-Pace ដោយបន្ថែមម៉ូដែលថ្មីមួយទៀត ហៅថា I-Pace Black។

រថយន្ត Jaguar I-Pace Black ថ្មីនេះ ត្រូវបានផលិតផ្អែកលើម៉ូដែល HSE ប៉ុន្តែបានបន្ថែមលក្ខណៈពិសេសជាច្រើន ដែលជាធម្មតាគឺ Option លើម៉ូដែល S, SE និង HSE។ ក្នុងនោះមានដូចជា Option “Black Pack” ដែលបានតុបតែងពណ៌ខ្មៅមួយជុំរថយន្តតែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ I-Pace Black ក៏មានបំពាក់យ៉ាន់ពណ៌ខ្មៅរលោង ទំហំ ២០អ៊ីញ, ដំបូលកញ្ចក់ធំ Panoramic Roof និង កញ្ចក់ខ្មៅសម្រាប់អ្នកដំណើរផ្នែកខាងក្រោយ ផងដែរ។

រថយន្ត I-Pace Black ផ្តល់ជម្រើសពណ៌ដូចទៅនឹងម៉ូដែល I-Pace ធម្មតាដែរ ដោយក្នុងនោះរួមមានទាំង ប្រភេទពណ៌ Premium គឺ Aruba និង Farallon Pearl Black ទៀតផង។

រថយន្តអគ្គិសនី SUV នេះបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៣៩៤សេះ អនុញ្ញាតឲ្យវាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៥វិនាទី។ កញ្ចប់អាគុយអគ្គិសនីទំហំ ៩០គីឡូវ៉ាត់ម៉ោងរបស់វា អាចសាកមួយពេញប្រើពេល ១២ម៉ោង តាមរយៈប្រអប់សាកកម្លាំង ៧គីឡូវ៉ាត់ និង ៨ម៉ោង បើប្រើប្រអប់សាកកម្លាំង ១១គីឡូវ៉ាត់។ ដោយឡែក សម្រាប់ការប្រើប្រាស់ឆ្នាំងសាក ១០០គីឡូវ៉ាត់ DC វិញ អាចឲ្យវាសាកបាន ១២៧គីឡូម៉ែត្រ ដោយប្រើពលេត្រឹម ១៥នាទីប៉ុណ្ណោះ។

គួរឲ្យដឹងថា រថយន្ត Jaguar I-Pace Black ឆ្នាំ២០២១ ថ្មី ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ១០១ ០០០ដុល្លារ នៅលើទីផ្សារប្រទេសអង់គ្លេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម