ក្រុមហ៊ុន Jaguar បានអនុវត្តន៍យុទ្ធសាស្ត្រទម្លាក់ថ្លៃរថយន្ត Sedan ស៊េរីថ្មីរបស់ខ្លួន ម៉ូដែល Jaguar XF និងម៉ូដែល Jaguar XE សម្រាប់ទីផ្សារចក្រភពអង់គ្លេស ដោយម៉ូដែលនីមួយៗចុះថ្លៃរាប់ពាន់ដុល្លារឯណោះ។
រថយន្ត XF ស៊េរីឆ្នាំ ២០២១ នាពេលនេះគឺមានតម្លៃចាប់ពី ៣២ ៥៨៥ផោន (តម្លៃស៊េរីមុន ៣៤ ៩៩៥ផោន) ខណៈដែលរថយន្ត XE ស៊េរីថ្មីមានតម្លៃចាប់ពី ២៩ ៣៦៥ផោន (តម្លៃស៊េរីមុន ៣៤ ៦០០ផោន)។ តម្លៃនេះគឺធូរជាងគូប្រជែងច្រើនដោយ BMW 5-Series គូប្រជែងរបស់ XF មានតម្លៃចាប់ពី ៣៨ ៦០០ផោន ខណៈរថយន្ត 3-Series គូប្រជែងរបស់ XE មានតម្លៃចាប់ពី ៣១ ១១០ផោន។
នាយកជាន់ខ្ពស់នៃក្រុមហ៊ុន Jaguar បាននិយាយថាការយុទ្ធសាស្ត្រដាក់តម្លៃលក់ធូរជាងស៊េរីមុននេះគឺមានផ្ដាច់មុខសម្រាប់តែម៉ូដែល XE និងម៉ូដែល XF ប៉ុណ្ណោះ ដោយសង្ឃឹមថានឹងអាចជួយបង្កើនចំនួនលក់៕