ក្រុមហ៊ុន Jaguar Land Rover នឹងដាក់លក់រថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធម៉ូដែល Jaguar I-Pace ក្នុងទីផ្សារប្រទេសឥណ្ឌានាដើមឆ្នាំក្រោយនេះ ស្របពេលដែលប្រទេសឥណ្ឌាមានបំណងពង្រឹងលើរថយន្តដែលមិនប៉ះពាល់បរិស្ថាន។
គួរដឹងថារថយន្ត Jaguar I-Pace ជារថយន្តអគ្គិសនីសុទ្ធដំបូងគេរបស់ Jaguar Land Rover ដែលកាលពីពេលថ្មីៗកន្លងទៅនេះវាទទួលបាននូវការអាប់ដេតផ្លាស់ប្ដូរគ្រឿងបរិក្ខារខាងក្នុង និងមានផ្លាស់ប្ដូរការឌីហ្សាញរូបរាងខាងក្រៅបន្តិចបន្តួចផងដែរ។
រថយន្ត Jaguar I-Pace មានបំពាក់ម៉ូទ័រអគ្គិសនីពីរដែលផលិតកម្លាំងបាន ៣៩៤សេះ ហើយអាគុយទំហំ ៩០គីឡូវ៉ាត់ម៉ោងរបស់វា អាចឲ្យរថយន្តបើកបរបានចម្ងាយរហូតដល់ប្រមាណ ៤៧០គីឡូម៉ែត្រ ពេលសាកភ្លើងពេញ៕