[ទីផ្សារបរទេស] រថយន្ត Renegade ស៊េរីឆ្នាំ ២០២២ ត្រូវបានបញ្ចេញទាំងស្រុង លើកលែងតែក្រុមហ៊ុន Jeep Brazil ក្នុងការចេញលក់ចុងក្រោយបំផុតរបស់ខ្លួន ដែលយើងអាចមើលឃើញផ្នែកខាងក្រៅ ក៏ដូចជាផ្នែកខាងក្នុងនៃរថយន្ត Crossover ជាលើកដំបូង មុនពេលការបង្ហាញខ្លួនពេញរូបរាងនៅក្នុងសប្តាហ៍ខាងមុខនេះ។
ទោះបីជាពត៌មានលម្អិតត្រូវបានលាក់កំបាំងនៅឡើយ ប៉ុន្តែគេអាចមើលឃើញពីផ្នែកខាងក្នុងរបស់រថយន្តដែលមើលទៅការរចនាមានភាពទំនើន។ ក្រុមហ៊ុនផលិតរថយន្តនេះបានបង្ហាញឲ្យឃើញ អេក្រង់ពត៌មានកំសាន្តទំហំ ៨, អ៊ីញ , ចង្កូតដៃដ៏ទំនើប និងកុងទ័រ Digital ជាដើម។ ផ្នែកខាងក្រៅរបស់រថយន្តប្រភេទ Crossover នេះ បានធ្វើការអភិវឌ្ឍន៍ទៅលើចង្កៀងបំភ្លឺពេលថ្ងៃ DRL និងចង្កៀងក្រោយថ្មីផងដែរ។
ដូចដែលបានស្នើពីមុន ឡូហ្គូ T270 របស់ រថយន្ត Renegade ស៊េរីឆ្នាំ២០២២ បំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៣លីត្រ T270 turbo-flex ផលិតកម្លាំងបាន ១៨០ សេះ លើម៉ាស៊ីនសាំង និង ១៨៥ សេះ និងកម្លាំងរមួល ២៧០ ញ៉ូតុនម៉ែត្រ។ ខណៈម៉ូដែលចាស់និងប្រើជាមួយប្រអប់លេខដៃអូតូ ៦វគ្គ និងប្រអប់លេខជំនាន់ក្រោយនិងទទួលបានប្រអប់លេខដៃអូតូ ៩វគ្គ។
ម៉ូដែលនេះបានបង្ហាញនៅក្នុងវីដេអូ Teaser ចុងក្រោយនៅក្នុង Traihawk ។ ម៉ូដែលខ្ពស់នេះបំពាក់គ្រឿងបរិក្ខាប្រណិតៗ ជាក់ស្តែងកៅអីភ្ជាប់មកជាមួយឡូហ្គូ “Trailhawk” និង Jeep Trail Rated ផងដែរ។
រថយន្តនេះប្រើប្រាស់ជាមួយគ្រោងឆ្អឹង Small Wide platform ដូចគ្នានឹង Fiat 500X ដោយរថយន្ត Renegade ជារថយន្តដែលនាំមុខគេក្នុងចំណោមរថយន្តប្រភេទ SUV ក្នុងប្រទេសប្រស៊ីលក្នុងឆ្នាំ២០២១ ហើយម៉ាកនេះបានលក់ច្រើនជាង ៣៥០,០០០ គ្រឿងនៅក្នុងឆ្នាំ២០១៥៕