Jeep បង្ហាញប្រភេទរថយន្ត Special Edition ថ្មីរហូតដល់ ៦ ម៉ូឌែល សម្រាប់ខួប ៨០ឆ្នាំរបស់ខ្លួន

ក្រុមហ៊ុនរថយន្ត Jeep បានធ្វើការអបអរសាទរខួប ៨០ឆ្នាំរបស់ខ្លួនជាមួយ​ ការបង្ហាញនូវរថយន្តប្រភេទ Special Edition​ ​ថ្មី ចំនួន ៦ម៉ូឌែលផងដែរ។

តាមសម្តីលោក Jim Marrison​ ប្រធានផ្នែកម៉ាកយីហោប្រចាំក្រុមហ៊ុន Jeep បានលើកឡើងថា៖ “ស្ទើរតែរយះពេលជិត ៨០ឆ្នាំហើយ ដែលម៉ាកយីហោនេះ នាំយកនូវកំពូលរថយន្ត ប្រភេទ SUV ពិតៗ និងនូវតែបន្តការអភិវឌ្ឍន៍សមត្ថភាពប៉ុង២ សម្រាប់ដំណើរផ្សងព្រេង និងលក្ខណៈ ខ្យល់អាកាសបរិសុទ្ធ។ ក្នុងឱកាសអបអរសាទរខួប ៨ឆ្នាំរបស់យើង យើងចង់ផ្តល់អោយ​ អតិថិជនរបស់យើង ជាមួយនិងម៉ូឌែល 80th Anniversary​ ដែលផ្តល់នូវភាពខុសប្លែកនៃរូបរាង តម្លៃសមរម្យ សុវត្តិភាព និងបច្ចេកវិទ្យា”។

  • ម៉ូឌែល Jeep Renegade 80th Anniversary សេរ៊ីឆ្នាំ២០២១​ មានជម្រើស ៨ពណ៍ ជាមួយនិងតម្លៃចាប់ពី ២៧ ៥៩៥ដុល្លារ ប្រភេទប៉ុង២ (៤x៤) ដែលបំពាក់ជាមួយ ថាសកង់ប្រភេទ Granite Crystal​ ទំហំ ១៩អ៊ីញ​ ប្រព័ន្ធកំសាន្តទំហំ ៨,៤អ៊ីញ​ និងប្រព័ន្ធបញ្ជារម៉ាស៊ីនត្រជាក់ ២តំបន់ចែកដាច់ពីគ្នា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូឌែល Jeep Compass 80th Anniversary សេរ៊ីឆ្នាំ២០២១ បំពាក់មកជាមួយ ប្រព័ន្ធកំសាន្ត Uconnect​ ទំហំ ៨,៤អ៊ីញ​ ប្រព័ន្ធការពារការស្រអាប់កញ្ជក់ក្រោយ ប្រព័ន្ធបញ្ឆេះរថយន្តពីចម្ងាយ នឹងមានជម្រើស ៨ពណ៍ ជាមួយនិងតម្លៃ​ ២៩ ៦៩៥ដុល្លារ។

  • ម៉ូឌែល​ Jeep Cherokee 80th Anniversary Edition សេរ៊ីឆ្នាំ២០២១ មានតម្លៃចាប់ពី ៣៣ ៨០៥ដុល្លារ មាន ៩ពណ៍សម្រាប់ជ្រើសរើស ដែលបំពាក់ជាមួយ យ៉ាន់កង់ប្រភេទ Granite Crystal​ ទំហំ ១៩អ៊ីញ​ ប្រព័ន្ធកំសាន្តទំហំ ៨,៤អ៊ីញ​ ប្រព័ន្ធបញ្ឆេះរថយន្តពីចម្ងាយ និងប្រព័ន្ធដំណើរការ ដំបូលបើក ២ប្លុក។

  • ម៉ូឌែល Jeep Grand Cherokee 80th Anniversary Edition សេរ៊ីឆ្នាំ២០២១ មានជម្រើស ៦ពណ៍ ជាមួយនិងតម្លៃចាប់ពី ៤៤ ៣៣៥ដុល្លារ ព្រមទាំងបំពាក់ជាមួយ ថាសកង់ទំហំ ២០អ៊ីញ​ ប្រព័ន្ធកំសាន្ត ប្រភេទ Touchscreen ទំហំ ៨,៤អ៊ីញ​ កៅអីស្បែក​ និង ប្រព័ន្ធសុវត្តិភាព ProTech II ។

  • ភីកអាប់​ Jeep Gladiator 80th Anniversary Edition សេរ៊ីឆ្នាំ២០២១ ចំពោះតម្លៃរបស់ភីកអាប់នេះគឺចាប់ពី ៤១ ៧៤០ដុល្លារ​ នឹងជម្រើស ៧ពណ៍សម្រាប់ជ្រើសរើស ស្រោបដោយកៅអី រំលេចដោយពាក្យ 80th Anniversary ។

  • ម៉ូឌែល Jeep Wrangler 80th Anniversary Edition សេរ៊ីឆ្នាំ២០២១ មានតម្លៃ ៣៥ ៩៩០ដុល្លារ (ប្រភេទទ្វា២) និង​ ៣៩ ៤៩០ដុល្លារ (ប្រភេទទ្វា៤) ព្រមទាំងមានជម្រើស ៨ពណ៍សម្រាប់ជ្រើសរើស និងបំពាក់មកជាមួយថាសកង់ទំហំ ១៨អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម