[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jeep គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Jeep Wrangler ស៊េរីឆ្នាំ ២០២៤ ដែលទទួលបានការធ្វើឲ្យប្រសើរនៅផ្នែកម៉ាស៊ីនឡើងវិញទៅលើម៉ូដែលទាំង ៤ ជាមួយតម្លៃលក់ចាប់ពី ៥០ ៤៤៩ នៅទីក្នុងខែមេសា ឆ្នាំ ២០២៤ ក្នុងទីផ្សារប្រទេសអូស្ត្រាលី ។
Jeep Wrangler នេះ ត្រូវបានដកម៉ាស៊ីនចាស់ចំណុះ ៣,៦ លីត្រ V6 ចេញ ជំនួសមកវិញនៅម៉ាស៊ីនចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ជាមួយជម្រើសប្រភេទបើកបរប៉ុង ១ និងប៉ុង ២ ព្រមទាំងប្រព័ន្ធចាក់សោរប៉ុងអេឡិចត្រូនិចជាដើម។
សម្រាប់រថយន្តនេះ ត្រូវបានបំពាក់មកជាមួយប៉ាណាមុខរាងជាបញ្ឈរ ចង្កៀងមុខ-ក្រោយប្រភេទ LED ថាសកង់ស្ព័រទំហំ ១៧អ៉ីញ ដល់ ១៨អ៉ីញ ក៏ដូចជាកៅអីស្រោបដោយស្បែកអាចបញ្ជាបាន ១២របៀបតាមរយៈថាមពលអគ្គិសនី អេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ និងភ្លើងលម្អផងដែរ ៕