BMW ចេញឡាន 320e ឆ្នាំ២០២១ អាចសាកភ្លើង ប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយ ៥០គ.ម៉

ក្រុមហ៊ុន BMW បានពង្រីកត្រកូលរថយន្ត Plug-in Hybrid របស់ខ្លួន ដោយការប្រកាសចេញរថយន្ត BMW 320e។

រថយន្ត BMW 320e នេះនឹងផ្តល់ជម្រើសតួខ្លួនចំនួន ២ គឺ Sedan និង Touring ហើយវានឹងចេញលក់នៅលើទីផ្សារអឺរ៉ុប ក្នុងខែមីនាខាងមុខនេះតែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តកូនកាត់ខាងលើបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី១ មានកម្លាំងសរុប ២០១សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់ក្រោយមកស្តង់ដារ ខណៈប៉ុងពីរ AWD ជា Option។

BMW 320e អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៧,៩វិនាទី សម្រាប់ប្រភេទតួខ្លួន Sedan និង ៧,៩វិនាទី សម្រាប់ប្រភេទតួខ្លួន Touring ហើយមានល្បឿនអតិបរមា ២២៥ និង ២២០ គីឡូម៉ែត្រក្នុងមួយម៉ោង។

មិនតែប៉ុណ្ណោះ វាថែមទាំងអាចដំណើរការដោយថាមពលអគ្គិសនីសុទ្ធ បានចម្ងាយចន្លោះពី ៤៦ ទៅ ៥៧គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង ហើយអាចបើកដល់ល្បឿនដល់ទៅ ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាត្រូវការពេល ២,៦ម៉ោងដើម្បីសាកភ្លើងពី ០ ដល់ ៨០% និង ៣,៦ម៉ោងដើម្បីសាកពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម