JMC ចាប់ដៃគ្នាជាមួយ Ford គ្រោងដាក់បង្ហាញភីកអាប់ថ្មីនៅខែក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត JMC និង Ford ចាប់ដៃគ្នាបានរៀបចំគម្រោងដាក់បង្ហាញចេញនៅភីកអាប់ថ្មីនៅក្នុងប្រទេសចិន ដោយមិនប្រាកដថា វាជារថយន្តភីកអាប់អគ្គិសនី ឬប្រើប្រាស់ម៉ាស៊ីនចំហេះក្នុងនោះទេ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងគោលនយោបាយមិនគាំទ្រការប្រើប្រាស់រថយន្តភីកអាប់ និងការរឹតបន្តឹងលើរថយន្តភីកអាប់នៅក្នុងប្រទេសចិន បណ្តាលឲ្យទីផ្សាររថយន្តភីកអាប់ក្នុងប្រទេសចិនមានការកើនឡើងតិចតួចក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួួយគ្នាេនះ ដោយបានចាប់ផ្តើមធ្វើសេរីភាវូបនីយកម្មកាន់តែច្រើន បណ្តាលឲ្យរថយន្តភីកអាប់ ទីផ្សាររីកចម្រើនបន្តិចម្តងៗ ដោយមានយីហោ Great Wall នាំមុខគេនៅទីផ្សារប្រទេសនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្តភីកអាប់ JMC បានទទួលការចាប់អារម្មណ៍បន្តិចនៅក្នុងប្រទេសចិន ដោយពួកគេក៏ទទួលបានជំនួយអភិវឌ្ឍន៍ពីក្រុមហ៊ុន FORD ដែលមានប្រវត្តិជំនាញយូរមកហើយក្នុងការផលិតរថយន្តភីកអាប់។

សម្រាប់រថយន្តភីកអាប់របស់ JMC និង FORD ថ្មីដែលកំពុងដាក់លក់នៅក្នុងប្រទេសចិន ផ្តល់នៅអារម្មណ៍ដូចជារថយន្តភីកអាប់របស់អាមេរិក ជាមួយប៉ាណាមុខមួយផ្ទាំងធំដែលមានឡូហ្គោថ្មី ចង្កៀងមុខប្រភេ LED ជាមួយអំពូលបំភ្លឺពេលថ្ងៃមាននៅខាងលើ និងខាងក្រោមចង្កៀងមុខ។

លើស​ពី​នេះ​ទៅ​ទៀត ដោយវាជា​ផលិតផល​ថ្មី​របស់ JMC ពួក​គេ​នឹង​ចេញ​លក់​រថយន្ត​ភីកអាប់​ជា​ច្រើន​ប្រភេទ ទាំង​ប្រភេទ Off-Road និង​ប្រភេទអគ្គិសនីសុទ្ធដើម្បី​បំពេញ​តម្រូវការ។ រថយន្តនេះ បំពាក់ដោយប្រព័ន្ធ suspension ខាងមុខ Double Wishbone និងប្រព័ន្ធ Multi-link suspension​ នៅផ្នែកខាងក្រោយ ដែលជួយដល់ការបើកបរកាន់តែប្រសើរ និងរក្សាលំនឹងបានល្អផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម