Kia Seltos លក់នៅម៉ាឡេស៊ី តម្លៃខ្ទង់ ២ម៉ឺនដុល្លារ

Kia បានប្រកាសចេញលក់ រថយន្ត Seltos សេរ៊ីថ្មីរបស់ខ្លួនជាផ្លូវការ ក្នុងប្រទេសម៉ាឡេស៊ី ជាមួយជម្រើសចំនួន ២ប្រភេទគឺ EX និង GT។ សម្រាប់ម៉ូឌែល Kai Seltos ប្រភេទធម្មតា EX មានតម្លៃចាប់ពី ២៦ ៨០០ និងមានតម្លៃ ៣៣ ០០០ដុល្លារ សម្រាប់ម៉ូឌែលប្រភេទស្ព័រ GT។

រថយន្ត Seltos មានទំហំដូចទៅនិងរថយន្ត Honda HR-V ដោយមានប្រវែង ៤ ៣១៥មីលីម៉ែត្រ ទទឹង ១ ៨០០មីលីម៉ែត្រ និងកម្ពស់ ១ ៦៤៥មីលីម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ជម្រើសទាំង​ ២ប្រភេទនេះ នឹងបំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៦លីត្រ Gamma MPI ទំហំ ៤ស៊ីឡាំង កម្លាំង ១២៣សេះ និងកម្លាំងរមួល ១៥១ញ៉ូតុនម៉ែត្រ ប្រើប្រាស់ប្រអប់លេខ ៦វគ្គអូតូ។

ជាមួយអត្តសញ្ញាណរបស់ Kia រថយន្ត Seltos មានបំពាក់ជាមួយប៉ាណាមួយផ្ទាំងធំ, អំពូលបំភ្លឺពេលថ្ងៃ LED និងចង្កៀងមុខ ប្រភេទ Halogen។ បន្ថែមពីនេះ សម្រាប់ម៉ូឌែលប្រភេទស្ព័រ GT នឹងបំពាក់ជាមួយ Sport Exterior Package ដែលក្នុងនោះរួមមាន៖ ប៉ាណាប្រភេទក្រូម, កាងមុខ-ក្រោយ, ចង្កៀងមុខ ប្រភេទ LED, អំពូលកាត់អ័ព្ទ Fog light និងថាសកង់ទំហំ ១៧អ៊ីញ។ និងផ្នែកខាងក្នុងបានបំពាក់ជាមួយ អេក្រង់បង្ហាញឌីជីថល, អេក្រង់កម្សាន្ត ទំហំ ៨អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple Carplay និងAndroid Auto និងពោងសុវត្តិភាព ចំនួន ៦គ្រាប់, ប្រព័ន្ធហ្រ្វាំង ABS EBD និងBA និង Steep Start Assist៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម