[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅតម្លៃលក់របស់រថយន្ត Kia K4 ស៊េរីឆ្នាំ ២០២៥ សម្រាប់នៅទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ២១ ៩៩០ ដុល្លារ ដល់ ២៨ ០៩០ ដុល្លារ ។
រថយន្តនេះ ជាប្រភេទ sedan ដែលត្រូវបានជំនួសរថយន្ត Kia Forte មានទំហំធំជាងគេបើធៀបទៅនឹងរថយន្តស្ថិតក្នុងចំណាត់ថ្នាក់ដូចគ្នា មានប្រវែងតួខ្លួនសរុប ៤ ៧០៩ ម.ម ទទឹង ១ ៨៤៩ ម.ម ព្រមទាំងទទួលបានការឌីស្សាញយកលំនាំចេញពីរថយន្ត Kia EV9 ជាពិសេសប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨អ៉ីញថ្មី ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់ទំហំដល់ទៅ ៣០អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាឧបករណ៍បំពងសំឡេងម៉ាក Harman Kardon និងប្រព័ន្ធសោរ Digital Key 2.0 ផងដែរ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Wide active safety system ដែលមានមុខងារជំនួយការអ្នកបើកបរដល់ទៅ ២៩ មុខងារឯណ្ណោះ ៕
សម្រាប់រថយន្ត Kia K4 ស៊េរីឆ្នាំ ២០២៥ ដំណើរម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៧ សេះ និងកម្លាំងរមួល ១៧៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ។