Kia ទទួលស្គាល់ថាភីកអាប់ដំបូងរបស់ខ្លួន នឹងមិនបង្ហាញខ្លួនក្នុងពេលឆាប់ៗ ដូចការរំពឹងទុកឡើយ

កាលពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុន Kia អូស្រ្តាលីបានបង្ហើបថាខ្លួនកំពុងធ្វើការលើរថយន្តភីកអាប់ប្រភេទ Dual-Cup សម្រាប់ទីផ្សារក្នុងស្រុក ដែលនឹងត្រូវបានដាក់ជាគូប្រជែងនឹង Toyota Hilux និង Ford Ranger ។ ទោះយ៉ាងណាឥឡូវនេះមានដំណឹងលេចឡើងថា រថយន្តភីកអាប់នេះមិនបង្ហាញខ្លួនភ្លាមៗដូចដែលបានរំពឹងទុកនោះឡើយ។

រូបភាព​តំណាង (Render)

រថយន្តភីកអាប់នេះ ដំបូងឡើយគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំ ២០២២ ប៉ុន្តែក្នុងកំឡុងពេលធ្វើបទសម្ភាសន៍ជាមួយ Cars Guide លោក Damein Meredith ប្រធានប្រតិបត្តិក្រុមហ៊ុន Kia អូស្រ្តាលីបានសារភាពថា លោកមិនដឹងថាតើអ្វីជាផែនការបច្ចុប្បន្នរបស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងមួយនេះឡើយ។

លោក Meredith បានមានប្រសាសន៍ថា“ជាការពិតដ៏ស្មោះត្រង់ យើងមិនទាន់ដឹងពីទិសដៅច្បាស់លាស់ អំពីអ្វីដែលនឹងកើតឡើងជាមួយ LCV (រថយន្តដឹកប្រភេទធុនស្រាល) នោះទេ” ។ យើងសង្ឃឹមថាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតមានអ្វីមួយកើតឡើងជាមួយ LCV សម្រាប់ម៉ាករបស់យើងមិនត្រឹមតែសំរាប់អូស្រ្តាលីប៉ុណ្ណោះទេថែមទាំងនៅទូទាំងពិភពលោកទៀតផង។ ជារឿងល្អគឺ​ថាប្រសិនបើវាកើតឡើងខ្ញុំគិតថាយើងនឹងមានភាពជាម្ចាស់កម្មសិទ្ធិលើវាពីព្រោះយើងជាទីផ្សារដ៏ធំ។ លើកលែងតែពួកគេលាក់អ្វីៗពីយើង នោះវានឹងមិនកើតឡើងទេ។ ”

ផ្ទាំងផ្សាយពាណិជ្ជកម្ម
រូបភាព​តំណាង (Render)

Meredith ជឿជាក់ថាការជ្រើសរើសផលិតរថយន្តភីកអាប់ប្រភេទ Dual-Cup របស់ក្រុមហ៊ុន Kia នឹងអាចលក់បាន ២០ ០០០ គ្រឿងជារៀងរាល់ឆ្នាំដែលស្មើនឹង ១០ ភាគរយនៃការលក់រថយន្ត LCV ទាំងអស់នៅលើទីផ្សារ។ ដើម្បីទទួលបានតួលេខនៃការលក់បែបនេះក្រុមហ៊ុន Kia ត្រូវលក់ដាច់ជាងរថយន្តម៉ាក Isuzu D-Max, Mitsubishi Triton និង Nissan Navara ហើយមានតែរថយន្តម៉ាក Toyota Hilux និង Ford Ranger ប៉ុណ្ណោះដែលយើងមិនអាចមើលស្រាល។

កន្លងមកក្រុមហ៊ុន Kia អូស្រ្តាលីបានទទួលស្គាល់ថាខ្លួននឹងមានគោលបំណងលក់រថយន្តភីកអាប់នេះជាប្រភេទ Dual-Cup និង Single-Cup ជាមួយជម្រើសម៉ាស៊ីនម៉ាស៊ូត និងសាំង។ ហើយចំនួនលក់ក៏រំពឹងថាមិនខុសគ្នាពីរថយន្ត Santa Cruz ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម