[ទីផ្សារបរទេស] ក្រុមហ៊ុន Kia បានបង្ហាញឲ្យឃើញនូវរូបភាពផ្លូវការដំបូងទាក់ទងនឹងការអភិវឌ្ឍរថយន្ត EV9 ដែលជារថយន្ត SUV ខ្នាតធំមានកៅអីអង្គុយបីជួរ។
រូបរាងរបស់ Kia EV9 នេះហាក់មានលក្ខណៈស្រដៀងទៅនឹងប្រភេទ Concept មែនទែន ដោយវាមានរចនាបថបែបជ្រុងៗ មានបំពាក់អំពូលភ្លើងរាងបញ្ឈរនៅផ្នែកខាងមុខ និងមានរបារខណ្ឌ័ចែកចំនួនពីរនៅផ្នែកខាងមុខ ធ្វើឲ្យផ្ទាំងប៉ាណារបស់វាលេចធ្លោមែនទែន។
កន្លងមក Kia បានបង្ហាញឲ្យដឹងថា EV9 ប្រភេទ Concept គឺមានចម្ងាយបើកបរ ៤៨៣គីឡូម៉ែត្រ និងអាចស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេលប្រមាណ ៥វិនាទី ហើយវាប្រើប្រាស់គ្រោងឆ្អឹងឈ្មោះថា E-GMP ដូចជារថយន្ត EV6 ដែរ ដែលអាចរំពឹងថារថយន្តទាំងពីរទំនងជាមានប្រព័ន្ធគ្រឿងក្នុងដូចគ្នា។
បច្ចុប្បន្នរថយន្ត EV9 កំពុងស្ថិតក្រោមការធ្វើតេស្តដំណាក់កាលចុងក្រោយនៅឯវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ Kia ក្នុងតំបន់ Namyang ប្រទេសកូរ៉េខាងត្បូង ខណៈដែលការប្រកាសចេញលើទីផ្សារទំនងជានឹងធ្វើឡើងនៅត្រីមាសដំបូងនៃឆ្នាំ២០២៣ និងបញ្ចេញលក់នៅឆមាសទីពីរនៃឆ្នាំដដែល ដោយតម្លៃរំពឹងទុកគឺប្រមាណខ្ទង់ ៥ម៉ឺនដុល្លារ៕