Kia ប្រកាសចេញលក់ EV9 GT នៅក្នុងស្រុកផ្ទាល់ ជាមួយតម្លៃខ្ទង់ ៦មុឺនដុល្លារ អាចរត់បាន ៤០៨គ.ម

ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Kia EV9 GT ប្រភេទ SUV កៅអី ៣ជួរ ផលិតនៅប្រទេសកូរ៉េខាងត្បូង ជាមួយតម្លៃលក់ខ្ទង់ ៦១ ៥០០ ដុល្លារ។

Kia EV9 GT ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបានសរុប ៥០៩ សេះ និងកម្លាំងរមួល ៧៤០ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០ ទៅ ១០០គ.ម/ម៉ោង ប្រើរយៈពេល ៤,៥ វិនាទី ប៉ុណ្ណោះ ផ្គួបជាមួយអាគុយទំហំ ៩៩,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៨ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅ មានភាពហាប់ណែន និងអំណាច ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED ថ្មី រាងស្លីម ព្រមទាំងថាសកង់ថ្មីទំហំ ២១អ៊ីញ ជាមួយដុំហ្រាំងពណ៌បៃតង រួមទាំងកាងការពារមុខ-ក្រោយថ្មីផងដែរ។ លើសពីនេះ ក៏បានអាប់ដេតទៅលើប្រព័ន្ធជើងក្រោមប្រភេទអេឡិចត្រូនិចថែមទៀតផង។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ភ្លោះ មុខងារថ្មីបំផុត e-ASD (electric vehicle-Active Sound Design) ដៃចង្កូតបែបស្ព័រថ្មី ប៊ូតុង GT Mode កៅអី Alcantara ក៏ដូចជាមុខងារ និងប្រព័ន្ធ ADAS ថ្មីៗជាច្រើនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម