
ក្រុមហ៊ុន Kia បានប្រកាសធ្វើការបើកការបញ្ជាទិញរថយន្តអគ្គិសនី Kia EV9 ជាផ្លូវការ សម្រាប់ជម្រើស Standard ដែលជាជម្រើសថ្មីបំផុតក្នុងត្រកូល SUV អគ្គិសនីរបស់ខ្លួន។
ចំពោះរថយន្តនេះ បំពាក់ដោយថ្មទំហំ ៧៦,១គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៧៤ គីឡូម៉ែត្រ ក្នុងការសាកពេញម្តង (ផ្អែកលើស្តង់ដាររបស់កូរ៉េ)។ សម្រាប់ជម្រើស Standard នេះត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ដែលស្វែងរករថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ និងងាយស្រួលប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ជាពិសេសសម្រាប់អ្នករស់នៅទីក្រុង និងអ្នកមានគ្រួសារ។
គួរឲដឹងថា រថយន្ត EV9 ជម្រើស Standard នេះ មានតម្លៃលក់ខ្ទង់ ៦៤,១២ លានវ៉ុន ឫ ៤៤ ៨០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង ខណៈនៅទីផ្សារអឺរ៉ុប និងអាមេរិក នឹងដាក់លក់បន្ទាប់ពីការប្រកាសចេញជាផ្លូវការនៅទីផ្សារកូរ៉េនេះ៕