(សហរដ្ឋអាមេរិច) ក្រុមហ៊ុនផលិតរថយន្តកូរ៉េ Kia បានប្រកាសចេញនូវរថយន្ត Kia Rio ឆ្នាំ ២០២១ សម្រាប់ទីផ្សារសហរដ្ឋអាមេរិចជាផ្លូវការ ជាមួយតម្លៃចាប់ពី ១៦ ០៥០ដុល្លារ ។
រថយន្ត Kia Rio ឆ្នាំ ២០២១ បានបំពាក់ថ្មីជាមួយ អេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ ដែលមានមុខងារ Apple CarPlay និង Android Auto, ប្រព័ន្ធតន្រ្តី ចំនួន៤, Power Window, អេក្រង់បង្ហាញព័ត៍មាន ទំហំ ៣,៥អ៊ីញ និងយ៉ាន់កង់ ទំហំ ១៥អ៊ីញផងដែរ។
សម្រាប់តម្លៃរបស់ Kia Rio ឆ្នាំ ២០២១ ប្រភេទធម្មតា គឺមានតម្លៃចាប់ពី ១៦ ០៥០ដុល្លារ, ប្រភេទខ្ពស់បំផុត Rio S មានតម្លៃចាប់ពី ១៦ ៦៩០ដុល្លារ និងប្រភេទ Rio 5-Door មានតម្លៃចាប់ពី១៦ ៩៩០ដុល្លារ។
ហើយ Rio S ក៏អាចបំពាក់ជាមួយ កញ្ចប់បច្ចេកវិទ្យាបន្ថែមបានផងដែរ ដោយមាន តម្លៃ១ ៨០០ដុល្លារ។ សម្រាប់កញ្ចប់បច្ចេកវិទ្យានេះរួមមាន យ៉ាន់កង់ទំហំ ១៥អ៊ីញ, Push-button Ignition, Automatic Climate Control System, ចង្កៀងខាងមុខ ប្រភេទ LED, អេក្រង់បង្ហាញព័ត៍មាន ទំហំ ៣,៥អ៊ីញ និងប្រព័ន្ធជំនួយការបើកបរ Forward Collision Avoidance, Lane Following Assist, Lane Departure Warning, High Beam Assist និង Rear Occupant Alert។
បន្ថែមពីនេះ គ្រប់ម៉ូឌែលទាំងអស់របស់ Kia Rio ឆ្នាំ ២០២១ នឹងបំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៦លីត្រ ទំហំ ៤ស៊ីឡាំង បង្កើតកម្លាំងបាន ១២០សេះ និងកម្លាំងបង្វិល ១៥២ញ៉ូតុនម៉ែត្រ ប្រើប្រាស់ប្រអប់លេខ CVT។