Kia Carnival ឆ្នាំ២០២១ ជិះបាន១១នាក់ ចេញលក់ហើយ តម្លៃចាប់ពីជាង ៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Kia នឹងចេញលក់រថយន្ត Carnival ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសអូស្ត្រាលី នាពេលឆាប់ៗខាងមុខនេះ។

រថយន្តប្រភេទ Minivan ឆ្នាំ២០២១ ខាងលើនេះ មានប្រវែងវែងជាងមុន ៤០មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ វែងជាងមុន ៣០មីល្លីម៉ែត្រ ដែលធ្វើឲ្យកាប៊ីនខាងក្នុងរបស់វាកាន់តែធំទូលាយជាងមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Kia Carnival នេះ មានជម្រើសកៅអីច្រើន ដូចជា កៅអី ៣ជួរ ឬ ៤ជួរ ដែលផ្តល់កន្លែងអង្គុយសម្រាប់អ្នកដំណើរ ៧នាក់, ៨នាក់ ឬ ១១នាក់។ វាក៏មានបំពាក់លក្ខណៈពិសេសមកស្តង់ដារជាច្រើន រួមទាំង អេក្រង់កម្សាន្ត Touchscreen ទំហំ ១២,៣អ៊ីញ, កុងទ័រឌីជីថល និងមុខងារ Live Traffic Info ជាដើម។

ចំពោះទីផ្សារប្រទេសអូស្ត្រាលី រថយន្តនេះផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ GDI V6 មានកម្លាំង ២៩០សេះ និង ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ CRDI មានកម្លាំង ១៩៨សេះ។ វាដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់មុខ FWD។

Carnival ឆ្នាំ២០២១ នឹងផ្តល់ជម្រើសដូចជា S, Si, SLi និង Platinum ជាមួយតម្លៃចាប់ពី ៣៨ ៧៦០ដុល្លារ ដល់ ៥៣ ៨០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម