ក្រុមហ៊ុន Kia បានប្រកាសចេញរថយន្ត Carnival ស៊េរីឆ្នាំ២០២៣ របស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយទទួលបានការអាប់ដេតមួយចំនួនតូច ប៉ុន្តែមានតម្លៃថ្លៃជាងមុន។
រថយន្ត Kia Carnival SX ឆ្នាំ២០២៣ ឥឡូវនេះមាន Option ប្រសើរជាងមុន គឺកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ ជំនួសឲ្យកុងទ័រចាស់ប្រភេទ Analog និងបន្ទះបង្ហាញទំហំ ៤,២អ៊ីញ។ វាក៏ទទួលបានមុខងារ Blind-Spot View Monitor ផងដែរ ប៉ុន្តែអេក្រង់កម្សាន្តនៅកៅអីខាងក្រោយ ពេលនេះក្លាយទៅជា Option វិញ មិនមែនស្តង់ដារដូចមុនទៀតឡើយ។
ចំពោះ Carnival SX Prestige ដែលជាប្រភេទ Option ខ្ពស់បំផុត មានបំពាក់កៅអី ៨ មកស្តង់ដារ ខណៈកៅអីជួរទី២ ជាប្រភេទ VIP Lounge គឺជា Option។ មិនខុសពីម៉ូដែល SX ឡើយ វាក៏បាត់បង់អេក្រង់កម្សាន្តផ្នែកខាងក្រោយមកស្តង់ដារដែរ។
ដោយឡែក ចំពោះតម្លៃវិញ រថយន្ត Kia Carnival ឆ្នាំ២០២៣ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣២ ៦០០ដុល្លារ ពោលគឺថ្លៃជាងស៊េរីមុន ៣០០ដុល្លារ។ ចំពោះប្រភេទ mid-level គឺ Carnival EX មានតម្លៃចាប់ពី ៣៨ ១០០ដុល្លារ ខណៈម៉ូដែល SX នៅរក្សាតម្លៃ ៤១ ៣០០ដុល្លារដដែល។ ចុងក្រោយគេគឺ Carnival SX Prestige ធូរថ្លៃជាងមុន ៦០០ដុល្លារ ព្រោះតែការបាត់បង់ Option អេក្រង់កម្សាន្តផ្នែកខាងក្រោយមកស្តង់ដារ៕