Kia Carnival ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី ចេញលក់នៅវៀតណាម តម្លៃខ្ទង់ ៥មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia ប្រចាំនៅទីផ្សារប្រទេសវៀតណាម បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Kia Carnival ស៊េរីឆ្នាំ ២០២៥ ប្រភេទ MPV ខ្នាតធំជាមួយតម្លៃលក់ចាប់ពី ៥២ ៨៥៨ ដុល្លារ ។

Kia Carnival ស៊េរីឆ្នាំ ២០២៥ នៅទីផ្សារប្រទេសវៀតណាមនេះ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២ លីត្រ អាចផលិតកម្លាំងបាន ១៩៩ សេះ និងកម្លាំងរមួល ៤៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការផ្លាស់ប្តូរដ៏សំខាន់របស់ Kia Carnival គឺនៅផ្នែកខាងមុខ ដោយទទួលបានប៉ាណាទំហំធំជាងមុនរចនាថ្មី រួមជាមួយការឌីស្សាញថ្មីទៅលើសនុំចង្កៀងមុខ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩អ៉ីញ ទ្វារូតចំហៀងបើក-បិទដោយថាមពលអគ្គិសនី និងចង្កៀងក្រោយ LED រចនាជាអូសកាត់វែង ។

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ត្រូវបានផ្លាស់ប្តួរថ្មី ដោយបានឌីស្សាញតាប្លូបែបកាងនិងមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២.៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អាចប្រើមុខងារ Apple CarPlay/Android Auto ក៏ដូចជាហ្រ្វាំងដៃអេឡិចត្រូនិចជាមួយមុខងារ Auto Hold និងឧបករណ៍បំពងសំឡេងម៉ាក Bose ចំនួន ១២ចំនុចផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម