[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនី Kia EV3 ក្នុងទីផ្សារចក្រភពអង់គ្លេស ដោយផ្តល់ជូននូវជម្រើសអាគុយទំហំថ្មី ជាមួយតម្លៃលក់ខ្ទង់ ៤២ ៨០០ ដុល្លារ។
Kia EV3 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ វិលកង់មុខ ផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ២៨៣ ញ៉ូតុនម៉ែត្រ រត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៧,៧ វិនាទី ផ្គួបជាមួយអាគុយទំហំ ៥៨,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៤៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈទាន់សម័យ ដោយបំពាក់ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយដ៏ស្លីមប្រភេទ LED ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៧ អ៊ីញ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់ភ្លោះទំហំ ១២,៣ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto អេក្រង់លើកញ្ជាក់ កន្លែងសាកថ្មឥតខ្សែ ក៏ដូចជា កៅអីក្តៅ-ត្រជាក់ កាម៉េរ៉ា ៣៦០ ដឺក្រេជាដើម។