Kia EV3 ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពីប្រទេសអូស្រ្តាលី ANCAP

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្តអគ្គិសនីសុទ្ធ Kia EV3 ស៊េរីថ្មីចុងក្រោយ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសអូស្រ្តាលី Australian NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្តអគ្គិសនីសុទ្ធ Kia EV3 បានទទួលពិន្ទុទៅលើការ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ការការពារអ្នកដំណើរពេញវ័យចំនួន ៨៣ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៦ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៨១ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៧៨ ភាគរយ

Kia EV3 ស៊េរីថ្មីចុងក្រោយ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង E-GMP platform បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ២៨៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨១,៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥០១ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយសារការសាកល្បឿនលឿន DC អាចសាកពី ១០-៨០% ប្រើរយៈពេល ៣០ នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម