[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia ប្រចាំនៅទីផ្សារអាមេរិកខាងជើង បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Kia EV6 ស៊េរីឆ្នាំ ២០២៥ ទទួលបានការអាប់ដេតបន្ថែម គ្រោងនឹងលក់នៅឆមាសទី ១ ឆ្នាំ ២០២៥ ខណៈតម្លៃសម្រាប់ទីផ្សារនេះនៅមិនទាន់បង្ហាញនៅឡើយទេ។
Kia EV6 ស៊េរីឆ្នាំ ២០២៥ ទទួលបានជម្រើសថាមពលដូចជា៖
- ម៉ូដែលប្រើអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៥៥ សេះ និងកម្លាំងរមួល ៣៤៩ ញ៉ូតុនម៉ែត្រ បំពាក់អាគុយទំហំ ៨៤គីឡូវ៉ាត់មោង អាចបើកបរបានចម្ងាយ ៥១៣ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង
- ម៉ូដែលប្រើអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៦៤១ សេះ និងកម្លាំងរមួល ៧៧០ ញ៉ូតុនម៉ែត្រ បំពាក់អាគុយទំហំ ៨៤គីឡូវ៉ាត់មោង អាចបើកបរបានចម្ងាយ ៥៣០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
រថយន្តនេះ ទទួលបានការឌីស្សាញថ្មី ដែលរួមមានការរចនាចង្កៀងមុខថ្មីប្រភេទ LED ក៏ដូចជាកាងខាងមុខដែលបានកែច្នៃឡើងវិញ ថាសកង់ស្ព័រទំហំ ១៩-២០ អ៉ីញថ្មី និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងថ្មីផងដែរ ។
ការអាប់ដេតផ្នែកខាងក្នុងរួមមានការបង្ហាញប្រព័ន្ធព័ត៌មានបែបឌីជីថល និងអេក្រង់កំសាន្ត touchscreen មុខងារ Apple CarPlay និង Android Auto ទំហំសុរប ២៤,៦ អ៉ីញ ត្រូវបានបន្ថែមជាស្តង់ដារ រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេជាដើម ។ លើសពីនេះ ប្រព័ន្ធជំនួយការអ្នកបើកបរក៏បានធ្វើឲ្យប្រសើរឡើងបន្ថែមទៀតផងដែរ ៕