KIA K5 ឆ្នាំ២០២១ ចេញមកហើយ ដើម្បីប្រជែង Toyota Camry

Kia បានប្រកាសចេញរថយន្ត Sedan ខ្នាតកណ្តាល ម៉ូដែល K5 ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារអាមេរិកខាងជើង ដែលជាអ្នកស្នងតំណែងម៉ូដែល Kia Optima ដោយទទួលបានការឌីហ្សាញកាន់តែស្ព័រ និងកាចជាងមុន។

រថយន្ត Kia K5 ថ្មីនេះប្រើគ្រោងឆ្អឹង N3 ដូចទៅនឹងរថយន្ត Hyundai Sonata ដែរ។ រថយន្ត Sedan នេះនឹងផ្តល់ជម្រើសសរុបចំនួន ៥ម៉ូដែល គឺ LX, LXS, GT-Line និង EX ហើយម៉ូដែល GT នឹងចេញនាពេលក្រោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

K5 ប្រភេទ Base Model នឹងបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨០សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ ហើយក៏មាន Option ប៉ុងពីរដែរ។ ចំណែកឯ K5 GT ដែលជាម៉ូដែលខ្ពស់បំផុត នឹងបំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ turbocharged មានកម្លាំងរហូតដល់ ២៩០សេះ ហើយប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ dual-clutch។

ដោយឡែក កាប៊ីនខាងក្នុងរបស់វាបំពាក់ទៅដោយបច្ចេកវិទ្យាជំនាន់ថ្មី ដោយក្នុងនោះរួមមានទាំង មុខងារ Apple CarPlay និង Android Auto ឥតប្រើខ្សែ, អេក្រង់ Touchscreen ទំហំដល់ ១០,២៥អ៊ីញ ជាមួយមុខងារបង្ហាញចរាចរណ៍នៅពេលជាក់ស្តែង ក៏ដូចជាមុខងារសាកថ្មទូរសព្ទឥតខ្សែ ជាដើម។

បើនិយាយពីមុខងារសុវត្ថិភាពវិញ មានដូចជា Forward Collision-Avoidance Assist និង Lane Following Assist មកស្តង់ដារ ខណៈមុខងារ Rear Cross-Traffic Collision-Avoidance Assist, Navigation Based Smart Cruise Control-Curve និង Highway Driving Assist គឺជា Option៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម