[ទីផ្សារបរទេស] នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញបញ្ជេញ Teaser របស់រថយន្តអាប់ឌែតថ្មី Kia K8 ហើយគ្រោងចេញលក់ជាផ្លូវការនៅក្នុងខែសីហាខាងមុខនេះក្នុងទីផ្សារប្រទេសកូរ៉េ។
រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងដែលដូចគ្នានឹងរថយន្ត Hyundai Grandeur ជាមួយការរចនាផ្នែកខាងក្រៅថ្មីបែបស្ព័រ ដោយមានបំពាក់ដោយប៉ាណាមុខមួយផ្ទាំងធំប្រភេទ LED ចង្កៀងមុខដ៏ស្លីមរចនាថ្មីប្រភេទ LED របស់រថយន្តអគ្គិសនី Kia EV9 កាងរចនាថ្មី ថាសកង់ស្ព័រ និងចង្កៀងក្រោយ LED ជាដើម។
សម្រាប់ផ្នែកខាងក្នុងវិញ ត្រូវបានរំពឹងថានឹងមានបំពាក់អេក្រង់ភ្លោះទំហំ ១២,៣ អ៊ីញ អេក្រង់លើកញ្ចក់ទំហំ ១២ អ៊ីញ និងប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរ ADAS ជាច្រើនទៀត។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ អាចនឹងដំណើរការដោយម៉ាស៊ីនសុាំង ២,៥ លីត្រ, ៣,៥ លីត្រ ឫក៏ម៉ាសុីនកូនកាត់ ខណៈព៌ត័មានលម្អិតខាងក្រុមហុននឹងបង្ហាញជាផ្លូវការនៅក្នុងខែសីហាខាងមុខនេះ។ គួរឲដឹងផងថា រថយន្តនេះត្រូវបានចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ២០២១ ជាមួយតួលេខ ១៣ មុឺនគ្រឿង នៅក្នុងស្រុកផ្ទាល់។