ក្រុមហ៊ុន Kia បានប្រកាសចេញរថយន្តខ្នាតតូចម៉ូដែល Rio ស៊េរីឆ្នាំ២០២០ របស់ខ្លួនជាផ្លូវការ ដោយបានអាប់ដេតការឌីហ្សាញមួយចំនួន និងបន្ថែមបច្ចេកវិទ្យាកាន់តែទំនើប។
Kia Rio ឆ្នាំ២០២១ បំពាក់ចង្កៀងមុខប្រភេទ Full LED ជាមួយភ្លើងបំភ្លឺពេលថ្ងៃ DRL និងអំពូលកាត់អ័ព្ទផងដែរ។ រថយន្តនេះមានបន្ថែមពណ៌ថ្មី ២ ទៀត គឺ ពណ៌ប្រផេះ (Perennial Grey) និង ខៀវ (Sporty Blue)។
ចំណែកឯកាប៊ីនខាងក្នុងវិញ Kia Rio ថ្មីបានបំពាក់កុងទ័រឌីជីថលទំហំ ៤,២អ៊ីញ និងអេក្រង់ Touchscreen ទំហំ ៨អ៊ីញ មានមុខងារ Bluetooth និងអាចភ្ជាប់ Apple CarPlay និង Android Auto ដោយមិនបាច់ប្រើខ្សែ ផងដែរ។
រថយន្តខ្នាតតូចនេះបំពាក់ម៉ាស៊ីន Mild-hybrid ដំបូងបង្អស់របស់ Kia គឺ ម៉ាស៊ីនសាំងចំណុះ ១,០លីត្រ T-GDi (Turbocharged Gasoline Direct injection) ទំហំ ៣ស៊ីឡាំង ជាមួយប្រព័ន្ធ Mild-hybrid 48V ធ្វើឲ្យវាកាន់តែសន្សំសំចៃ។
ក្រៅពីម៉ាស៊ីន Mild-hybrid វាក៏មានជម្រើសម៉ាស៊ីនសាំងធម្មតា គឺ ចំណុះ ១,០លីត្រ T-GDi កម្លាំង ៩៩សេះ និងចំណុះ ១,២លីត្រ naturally aspirated កម្លាំង ៨៣សេះផងដែរ។
លើសពីនេះ Kia Rio ឆ្នាំ២០២១ មានបំពាក់បច្ចេកវិទ្យា Advanced Driving Assistance Systems (ADAS) ដោយក្នុងនោះរួមមានមុខងារដូចជា Forward Collision-Avoidance Assist with pedestrian, vehicle and cyclist recognition, Lane Keeping Assist, Driver Attention Warning, Blind Collision Warning, Intelligent Speed Limit Warning, Smart Cruise Control, Lane Following Assist, Rear Cross-Traffic Collision-Avoidance Assist, Rear Occupant Alert និង Leading Vehicle Departure Alert ទៀតផង៕