Kia Seltos ស៊េរីឆ្នាំ ២០២៦ បង្ហាញខ្លួនជាផ្លូវការ ឯតម្លៃទាបជាងមុនដល់ទៅ ១ពាន់ដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការបង្ហាញចេញជាផ្លូវការនៅរថយន្តម៉ូដែល Kia Seltos ស៊េរីឆ្នាំ ២០២៦ ជាមួយតម្លៃទាបម៉ូដែលឆ្នាំ ២០២៥ ដល់ទៅ ១ ០០០ ដុល្លារ ពោលគឺមានតម្លៃចាប់ពី ២៥ ០៥៨ ដុល្លារ ហើយគ្រោងនឹងដាក់ចេញលក់នៅក្នុងដើមឆ្នាំ ២០២៦ ។

Kia Seltos ស៊េរីថ្មីចុងក្រោយនេះ ដំណើរដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៤៧ សេះ និងកម្លាំងរមួល ១៧៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ។ លើសពី ក៏ផ្តល់នៅជម្រើសម៉ាស៊ីនចំណុះ ១,៦ លីត្រ ជំនួយដោយ Turbochared ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩០ សេះ និងកម្លាំងរមួល ២៦៥ ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ ៨វគ្គ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ មានការឌីស្សាញថ្មី ដល់នៅភាពស្ព័រជាងមុន ដោយទទួលបានប៉ាណាមុខថ្មីឌីស្សាញរាងជាសំបុកឃ្មុំ អបខងខាងដោយសនុំចង្កៀងបំភ្លឺផ្លូវប្រភេទ LED មុខងារទម្លើង-ទម្លាក់ហ្វាកូតអូតូ ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់អេក្រង់កំសាន្ត touchscreen ជាប្រភេទអេក្រង់ភ្លោះទំហំសរុប ២០,៥០ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto  រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងឧបករណ៍បំពងសំឡេងម៉ាក BOSE ជាដើម ។ បន្ថែមពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយអ្នកបើកបរ ADAS បញ្ចូលមុខងារសំខាន់ៗ និងចាំបាច់ជាច្រើនទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម