Kia Seltos សេរ៊ីឆ្នាំ២០២៤ អាប់ឌែតថ្មី លេចមុខក្នុងទីផ្សារប្រទេសឥណ្ឌូនេស៊ី ឯតម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញជាផ្លូវការនូវរថយន្ត Kia Seltos សេរ៊ីឆ្នាំ២០២៤ អាប់ឌែតថ្មី ក្នុងទីផ្សារប្រទេសឥណ្ឌូនេស៊ី ជាមួយតម្លៃលក់ចាប់ពី ៣០ ៥០០ ដុល្លារ ដល់ ៣៧ ៧៥០ ដុល្លារ។

ចំពោះការរចនាផ្នែកខាងក្រៅរបស់រថយន្ត KIA Seltos នេះវិញមានបំពាក់ដោយប៉ាណា និងកាងទំហំធំ ចង្កៀងមុខដ៏ស្លីមប្រភេទ LED ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED និងចង្កៀងក្រោយរចនាជាខ្សែបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រថែមទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់ភ្លោះទំហំ ១០,២៥ អ៊ីញ ដំបូលកញ្ចក់ Panoramic sunroof ប្រព័ន្ធបច្ចេកវិទ្យា ADAS កាមេរ៉ា ៣៦០ ដឺក្រេ ជាដើម។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ទទួលបានជម្រើសម៉ាស៊ីនចំនួន ២  រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១១៣ សេះ និងកម្លាំងរមួល ១៤៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ IVT ៨ វគ្គ ជាស្តង់ដារ។
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged  អាចផលិតកម្លាំងបាន ១៥៧ សេះ និងកម្លាំងរមួល ២៥៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៧ វគ្គ ជាស្តង់ដារ។
ផ្ទាំងផ្សាយពាណិជ្ជកម្ម