Kia Seltos 2026 បង្ហាញចេញហើយ តែមិនមែនជាប្រភេទរថយន្តអគ្គិសនីឡើយ

ក្រុមហ៊ុន Kia បាន​បញ្ចេញ​រថយន្តម៉ូឌែល Seltos ជំនាន់ទី២ ស៊េរីឆ្នាំ២០២៦ ដែលរូបរាងរបស់វាត្រូវបានផ្លាស់ប្តូរថ្មី និងបង្កើនទំហំធំជាងមុន ប៉ុន្តែមិនមានជម្រើសប្រើអគ្គិសនីសុទ្ធនោះទេ។

រថយន្ត Kia Seltos 2026នេះ ត្រូវបានឌីហ្សាញ​ជារាងបែបស្រួចៗ ដែលជាលក្ខណៈ Unique ពេញនិយមរបស់ត្រកូលរថយន្ត Kia ជាច្រើននាពេលបច្ចុប្បន្ន ជាពិសេសចង្កៀងបែបបញ្ឈររាងស្លីម។ ការរចនាផ្នែកចំហៀង និងខាងក្រោយរថយន្តនេះ គឺស្រដៀងខ្លាំងនឹងរថយន្តអគ្គិសនី Kia EV5 តែផ្នែកខាងមុខស្រដៀងនឹង Sportage វិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាស៊ីនសម្រាប់ Kia Seltos ស៊េរីថ្មីនេះ មានជម្រើសពីរ គឺ១ ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ផលិតបានកម្លាំង ១៤៧សេះ និងជម្រើសទី២ ប្រើម៉ាស៊ីនទាក់បូចំណុះ ១,៦លីត្រ ផលិតបានកម្លាំង ១៧៨សេះ ឬ ១៩០សេះ អាស្រ័យតាមទីផ្សារ ដែលគ្រោងដាក់លក់តាមប្រទេសមួយចំនួន។ គេក៏រំពឹងដែរថា រថយន្តនេះ នឹងចេញមកបន្ថែមទៀតជាមួយជម្រើស Hybrid នៅឆ្នាំក្រោយផងដែរ។

ចំពោះមូលហេតុដែល Kia Seltos 2026 មិនមានជម្រើសប្រើអគ្គិសនីសុទ្ធនោះ ត្រូវបានលោក Ho Sung Song ប្រធានក្រុមហ៊ុន Kia បញ្ជាក់ថា រថយន្តអគ្គិសនី​ត្រូវបានអភិវឌ្ឍរួចមកហើយនៅលើ EV3 និង EV5។ លើសពីនេះ ការស្ទង់មតិ​ក៏បានបង្ហាញដែរថា អតិថិជន និងដេប៉ូចែកចាយ ចង់បាន Seltos ថ្មីត្រឹមតែទំហំធំជាងមុន និងបន្ថែម​ប្រព័ន្ធបច្ចេកវិទ្យា និងមុខងារ​មួយចំនួនទៀតតែប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម