Kia Sonet ស៊េរីឆ្នាំ​ ២០២៤ មុខមាត់ថ្មី ទទួលបានការអាប់ដេតបន្ថែម

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានបន្តធ្វើការអាប់ដេតបន្ថែមទៅលើរថយន្ត Kia Sonet ស៊េរីឆ្នាំ​ ២០២៤ នៅទីផ្សារប្រទេសឥណ្ឌា ជាមួយនឹងភាសារចនាប័ទ្មថ្មី និងលក្ខណៈពិសេសបច្ចេកវិទ្យាថ្មី ខណៈតម្លៃលក់ក្រុមហ៊ុននៅមិនទាន់ប្រកាសចេញនៅឡើយទេ ។

រថយន្ត SUV របស់ Kia នេះត្រូវបានដាក់បង្ហាញក្នុងឆ្នាំ ២០២០ ហើយការអាប់ដេតឆ្នាំ ២០២៤ គឺផ្តោតលើផ្នែកខាងមុខដែលបានរចនាឡើងវិញជាមួយនឹងចង្កៀងប្រភេទ LED រចនាប័ទ្មបែប Mahindra-style ជាប់ជាមួយប៉ាណារចនាបែបច្រមុះខ្លា (tiger-nose grille) ព្រមទាំងកាងការពារ ក៏ដូចជារន្ធខ្យល់បែបសំណាញ់ ថាសកង់ទំហំ ១៦អ៉ីញថ្មី និងចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង ផ្ទៃតាឡូនៅតែរក្សាការរចនាដដែល ដោយមានអេក្រង់ទំហំ ១០,២៥ អ៉ីញជាប្រភេទអេក្រង់ភ្លោះ អាចភ្ជាប់ដោយ Apple CarPlay និង Android Auto ប៉ុន្តែរន្ធម៉ាស៊ីនត្រជាក់ត្រូវបានរចនាថ្មី ។ លើសពីនេះ ក៏បានបំពាក់ឧបករណ៍បំពងសំលេងម៉ាក Bose ដំបូលកញ្ចក់បែប Panoramic sunroof និងពោងសុវត្ថិភាពចំនួន ៦ ជាស្តង់ដារ ព្រមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ថ្មីផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំនួន ៣ ជម្រើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ ប្រភេទ T-GDI អាចផលិតកម្លាំងបាន ១១៨ សេះ
  • ម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ប្រភេទ MPi  អាចផលិតកម្លាំងបាន ៨២ សេះ
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ប្រភេទ CRDi អាចផលិតកម្លាំងបាន ១១៤ សេះ ប្រភេទប៉ុង ១ ទាំងអស់ ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម