Kia Sorento ស៊េរីឆ្នាំ២០១២ ប្ដូរម៉ាស៊ីនអស់៩លើក ប្ដូរប្រអប់លេខ៤លើក ក្រោយជិះបានជិត ១លានគ.ម

[ទីផ្សារបរទេស] រថយន្ត Kia Sorento ស៊េរីឆ្នាំ២០១២ មួយគ្រឿង បានឆ្លងកាត់ការប្ដូរម៉ាស៊ីនអស់ចំនួន៩លើក និង ប្ដូរ​ប្រអប់​លេខ​អស់​៤លើក ក្រោយពីម្ចាស់រថយន្តប្រើប្រាស់អស់រយៈពេល១០ឆ្នាំ និងបើកបរបានចម្ងាយ ៩៧៨ ៦០០គីឡូម៉ែត្រ។

រយៈពេល១០ឆ្នាំនៃការប្រើប្រាស់នេះ រថយន្តបានឆ្លងកាត់ការប្ដូរម៉ាស៊ីនចំនួន ២០៣ដង និង ប្ដូរប្រេងប្រអប់លេខចំនួន ២០ដង ផងដែរ ហើយ​ជា​មធ្យមរថយន្តនេះអាចបើកបរបានចម្ងាយ ៤ ៨២០គ.ម សម្រាប់ការប្ដូរប្រេងម៉ាស៊ីនមួយលើក និងបើកបរ​បាន ១០៩ ០០០គ.ម សម្រាប់ការប្ដូរម៉ាស៊ីនមួយលើក ហើយអាចបើកបរបានចម្ងាយ ២៤៥ ០០០គ.ម សម្រាប់ប្ដូរប្រអប់លេខមួយលើក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថា ម្ចាស់រថយន្ត Kia Sorento ខាងលើ ទទួលបានការធានា​ដោយមិនកំណត់រយៈចម្ងាយបើកបរ ក្នុងរយៈពេល១០ឆ្នាំ ពីហាង​លក់​រថយន្ត។ បន្ថែមពីនេះ ម្ចាស់រថយន្តក៏បានធានារ៉ាប់រងបន្ថែមទៀតអំឡុងពេលប្រើប្រាស់ ហេតុនេះការផ្លាស់ប្ដូរ​គ្រឿង​បន្លាស់​ មិនត្រូវចំណាយ​ប្រាក់ច្រើនប៉ុន្មានឡើយ។

បន្ទាប់ពីប្រើអស់១០ឆ្នាំ ការធានាត្រូវបានហួសកំណត់ ហើយគ្រឿងបន្លាស់សំខាន់ៗជាច្រើនត្រូវផ្លាស់ប្ដូរ ដែលនាំ​ឲ្យម្ចាស់រថយន្ត​លក់​រថយន្តចេញភ្លាមៗក្នុងតម្លៃ ១ ៤២៥ដុល្លារ និងបានបន្ថែមទឹកប្រាក់ ១៨ ០០០ដុល្លារ ដើម្បីទិញយករថយន្តម៉ូដែល Saturn Vue ដែលជារថយន្ត SUV សម្រាប់គ្រួសារតូច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម