រថយន្ត Kia Sorento ស៊េរីឆ្នាំ២០២១ កំពុងតែធ្វើដំណើរទៅកាន់ Showroom នៅទូទាំងពិភពលោក។ រថយន្ត SUV នេះទទួលបានការឌីហ្សាញថ្មីទាំងស្រុង ប៉ុន្តែដើរតាមគន្លងរបស់ម៉ូដែល Kia Telluride ដែលជួយឲ្យវារឹតតែស្រស់ស្អាត និងទាក់ទាញ។
ចំណែកឯកាប៊ីនខាងក្នុងក៏ទទួលបានការអាប់ដេតគួរឲ្យកត់សម្គាល់ដែរ។ ទោះជាយ៉ាងណា ការឌីហ្សាញថ្មីគឺតែងតែជះផលប៉ះពាល់មួយដល់អ្នកទិញ ពោលគឺតម្លៃវាថ្លៃជាងមុន។
យ៉ាងណាមិញ Kia ទើបតែបានបញ្ចេញតម្លៃជាផ្លូវការនៃរថយន្ត Sorento ឆ្នាំ២០២១ ដោយលើកនេះគឺចាប់ពី ២៩ ៣៩០ដុល្លារ សម្រាប់ម៉ូដែល Sorento LX (Base Model) ថ្លៃជាងឆ្នាំមុន ២ ៤៥០ដុល្លារ។
រថយន្ត Kia Sorento នឹងផ្តល់ម៉ាស៊ីនចំនួន ២ ជម្រើស គឺ ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩១សេះ និង ចំណុះ ២,៥លីត្រ Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៨១សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទ dual-clutch។ បន្ថែមពីនេះវាក៏មានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ១២,៣អ៊ីញ និង មុខងារជំនួយការបើកបរជាច្រើនផ្សេងទៀតផង៕