Kia Sorento ឆ្នាំ២០២១ បំពាក់កៅអី៣ជួរ ជិះ១០០គ.ម៉ ស៊ីសាំង៦លីត្រ ចេញតម្លៃលក់ផ្លូវការ

ក្រុមហ៊ុណ Kia ប្រកាសចេញរថយន្ត Sorento ជំនាន់ថ្មី ស៊េរីឆ្នាំ២០២១ ជាផ្លូវការ នៅក្នុងប្រទេសអង់គ្លេស ដោយមានជម្រើសចំនួន ៣ គឺ Sorento 2, Sorento 3 និង Sorento 4។

រថយន្ត Kia Sorento ថ្មីនេះមានតម្លៃចាប់ពី ៥០ ៨១០ដុល្លារ សម្រាប់ម៉ូដែល Sorento 2 ដោយមានបំពាក់ចង្កៀង LED, យ៉ាន់ Alloy ១៧អ៊ីញ, កៅអីមុខ និងដៃចង្កូតមានមុខងារកម្តៅ, ម៉ាស៊ីនត្រជាក់ ២តំបន់ ហើយមានរន្ធខ្យល់នៅកៅអីជួរទី៣, កុងទ័រឌីជីថល ១២,៣អ៊ីញ និង អេក្រង់កម្សាន្ត ៨អ៊ីញ ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះ Sorento 3 វិញ មានតម្លៃចាប់ពី ៥៣ ៩៥០ដុល្លារ មានបន្ថែមយ៉ាន់ ១៩អ៊ីញ, ប៉ាណាមុខពណ៌ខ្មៅរលោង, ដៃទ្វារក្រូមេ, កញ្ចក់ក្រោយពណ៌ខ្មៅ, កៅអីស្បែក, កៅអីខាងក្រោយមានមុខងារកម្តៅ និងឃ្លុបក្រោយអូតូ ជាដើម។

ចំណែកឯ Sorento 4 វិញ មានតម្លៃចាប់ពី ៦១ ៤០៥ដុល្លារ មានបំពាក់កៅអីស្បែកប្រភេទ Nappta Leather, កៅអីមុខមានមុខងារបញ្ចេញខ្យល់, ដំបូលកញ្ចក់វែង Panoramic Sunroof, កុងទ័របាញ់លើកញ្ចក់ Head-up Display និង ប្រព័ន្ធសំឡេង Bose ជាដើម។

គ្រប់ម៉ូដែលទាំងអស់បំពាក់ម៉ាស៊ីន Hybrid ចំណុះ ១,៦លីត្រ ជាមួយម៉ូទ័រអគ្គិសនីមួយ និងកញ្ចប់អាគុយ Hybrid មួយ មានកម្លាំងសរុប ២២៥សេះ ប្រើប្រអប់លេខអូតូ ៦វគ្គ និងប៉ុងពីរ AWD ហើយមានកម្រិតស៊ីសាំងជាមធ្យម ៦,៩លីត្រ/១០០គីឡូម៉ែត្រ។

សម្រាប់ម៉ូដែល Sorento 3 ក៏មានជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ CRDi Turbo មានកម្លាំង ១៩៩សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ ហើយមានកម្រិតស៊ីប្រេងជាមធ្យម ៦,៧លីត្រ/១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម