Kia Sorento ស៊េរីឆ្នាំ ២០២៥ ប្រើ Hybrid មុខមាត់ថ្មី តម្លៃលក់ថ្លៃជាងម៉ូដែលឆ្នាំ ២០២៤ ជាង ៤ពាន់ដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Kia Sorento ស៊េរីឆ្នាំ ២០២៥ ប្រភេទកូនកាត់ Hybrid មុខមាត់ថ្មី ដែលមានតម្លៃលក់ចាប់ពី ៣៨ ៦៩០ ដុល្លារ ដល់ ៤០ ៤៩០ ដុល្លារ ថ្លៃជាងម៉ូដែលឆ្នាំ ២០២៤ ដល់ទៅ ៤ ៤០០ ដុល្លារនៅទីផ្សារសហរដ្ឋអាមេរិក ។

Kia Sorento ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ២២៧ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ រួមទាំងអាគុយទំហំ ១,៥ គីឡូវ៉ាត់ម៉ោង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្តនេះ ទទួលបានភាពប្រណិតដូចជាកៅអីខាងមុខមុខងារកំដៅ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កណ្តាលទំហំ ១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay /Android Auto រួមទាំងប្រព័ន្ធ OTA , ចង្កៀងមុខ-ក្រោយប្រភេទ LED ថាសកង់អាលុយមីញ៉ូមទំហំ ១៩ អ៉ីញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម