Kia Sorento ឆ្នាំ២០២១ ចេញតម្លៃលក់ផ្លូវការ

Kia បានធ្វើការបញ្ចេញរូបភាពថ្មីរបស់រថយន្ត​ Kia Sorento សេរ៊ីឆ្នាំ២០២១​ ព្រមទាំងប្រកាសពីតម្លៃ​ និងព័ត៍មានលម្អិតអំពីម៉ាស៊ីន​ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី។ Kia Sorento ឆ្នាំ២០២១​ទទួលបានការអាប់ដេតផ្នែកខាងក្នុង​ ដោយបំពាក់ជាមួយកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និង អេក្រង់កម្សាន្តប្រភេទ Touchscreen​ ទំហំ១០,២៥អ៊ីង។

រថយន្ត​ Kia Sorento សេរ៊ីឆ្នាំ២០២១នេះ មានជម្រើសម៉ាស៊ីនចំនួន ២ប្រភេទ ​ជម្រើសម៉ាស៊ីនម៉ាស៊ូត Smartstream ចំណុះ ២,២លីត្រ​ កម្លាំង ១៩៨សេះ​ និងកម្លាំងបង្វិល ៤៤០Nm ប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ Dual-Clutch។ រីឯជម្រើសម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ V8​ Smartstream កម្លាំង ២៦៨សេះ​ និងកម្លាំងបង្វិល ​៣៣២Nm។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកឯទីផ្សារសហរដ្ឋអាមេរិចវិញ​ Sorento សេរ៊ីឆ្នាំ២០២១ មានជម្រើសម៉ាស៊ីនថ្មី ប្រភេទ Hybrid​ បំពាក់ជាមួយម៉ាស៊ីន ១,៦លីត្រ​ Turbocharged ដោយប្រើម៉ូទ័រអគ្គិសនី ៤៤,២គីឡូវ៉ាត់ និងថាមពលអាគុយ Lithium-ion​ ១,៤៩គីឡូវ៉ាត់ម៉ោង​ ផលិតកម្លាំងបាន ២២៧សេះ​ និងកម្លាំងបង្វិល​​​ ៣៥០Nm ប្រើប្រអប់លេខអូតូ ៨វគ្គ។ បន្ថែមពីនេះ ទីផ្សារសហរដ្ឋអាមេរិចខាងជើង​ នឹងមានជម្រើសម៉ាស៊ីនសាំង​ ២,៥លីត្រ T-GDI កម្លាំង ២៧៧សេះ​ និងកម្លាំងបង្វិល ៤២១Nm។​

សម្រាប់ទីផ្សារប្រទេសអូស្ត្រាលីត្រូវបានធ្វើការប្រកាសតម្លៃប្រហែល ៣៤ ១៣៥ដុល្លារ សម្រាប់ម៉ូឌែលកំរឹតទាបបំផុតប្រភេទ S Petrol AT ​​ប៉ុងមួយ(២x២) និង ៤៧ ២១១ដុល្លារ សម្រាប់ម៉ូឌែលខ្ពស់បំផុតប្រភេទ GT-Line Diesel DCT ប៉ុងពីរ(៤x៤)​ ហើយតម្លៃសម្រាប់ទីផ្សារសហរដ្ឋអាមេរិចគឺពុំទាន់ប្រកាសនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម