នាពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង Kia បានប្រកាសពីតម្លៃរថយន្តលក្ខណៈគ្រួសារ ម៉ូដែល Soul ស៊េរីឆ្នាំ ២០២០ របស់ខ្លួន គឺចាប់ពី ១៨ ៤៨៥ ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក។
Kia Soul LX (ប្រភេទ Base Model) ប្រើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១៤៧ សេះ ដំណើរការជាមួយប្រអប់លេខដៃ ៦ វគ្គ និង ប្រើប៉ុងមុខ ហើយលេខអូតូជា Option តម្លៃ ១ ៥០០ ដុល្លារ។
ដោយឡែក Kia Soul S មានតម្លៃចាប់ពី ២១ ២៨៥ ដុល្លារ មានបំពាក់លក្ខណៈពិសេសមកស្តង់ដារ ដូចជា យ៉ាន់ Alloy ទំហំ ១៦ អ៊ីង, មុខងារ Forward Collision Avoidance Assist និង Blind Sport Collision Warning។ រីឯ Kia Soul GT-Line មានតម្លៃចាប់ពី ២១ ២៨៥ ដុល្លារ ដូចគ្នាទៅនឹងម៉ូដែល S ដែរ ប៉ុន្តែមានការរចនាខុសរូបរាងគ្នាបន្តិច។
ក្រៅពីនេះ នៅមាន Kia Soul X-Line តម្លៃចាប់ពី ២២ ៤៨៥ ដុល្លារ មានការរចនាបែបស្ព័រ និង បំពាក់យ៉ាន់ Alloy ទំហំ ១៨ អ៊ីង។ ម៉ូដែល Kia Soul EX មានតម្លៃ ២៣ ៦៨៥ ដុល្លារ ហើយ Kia Soul GT-Line Turbo មានតម្លៃ ២៨ ៤៨៥ ដុល្លារ។
Kia Soul GT-Line Turbo ប្រើម៉ាស៊ីន Turbocharged ចំណុះ ១,៦ លីត្រ ទំហំ ៤ ស៊ីឡាំង មានកម្លាំង ២០១ សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៧ វគ្គ។ បើបន្ថែម Option ទាំងអស់លើម៉ូដែលនេះ តម្លៃរបស់វាអាចលោតដល់ ៣០ ៨២៥ ដុល្លារឯណោះ៕