Kia Sportage ឆ្នាំ២០២៣ បង្ហាញមុខ ជាមួយមុខមាត់ថ្មីផ្លូវការ

បន្ទាប់ពីប្រទះឃើញការធ្វើតេស្តជាច្រើនលើកកន្លងទៅ នាពេលនេះរថយន្ត Kia Sportage ជំនាន់ទី ៥ បានធ្វើការបង្ហាញមុខជាផ្លូវការ ប៉ុន្តែក្រុមហ៊ុន Kia ពុំទាន់បង្ហាញនូវព័ត៌មានលម្អិតអោយស៊ីជម្រៅរបស់រថយន្តនេះនៅឡើយនោះទេ ដោយរង់ចាំថ្ងៃប្រកាសចេញជាផ្លូវការនៅចុងឆ្នាំនេះ។

រថយន្ត Kia Sportage ឆ្នាំ២០២៣ បានធ្វើការផ្លាស់ប្តូរនូវមុខមាត់ថ្មី បន្ទាប់ពីទទួលបានការឌីស្សាញថ្មី។ ផ្នែកខាងមុខទទួលបានការបំពាក់ជាមួយប៉ាណាមួយផ្ទាំងធំ ខណ្ឌចែកជាមួយរន្ធបញ្ចេញខ្យល់នៅខាងក្រោម រួមជាមួយចង្កៀងខាងមុខ និងខាងក្រោយប្រភេទ LED ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​ចំណែកផ្នែកខាងក្នុង ទទួលបានការឌីស្សាញពីរថយន្ត Sorento ប៉ុន្តែមានភាពស៊ីវីល័យជាង ដោយបានបំពាក់ជាមួយអេក្រង់កម្សាន្ត និងកុងទ័របង្ហាញព័ត៌មាន ភ្លោះប្រវែងវែង និង Console កណ្តាលថ្មី។

យោងតាមរយ:ការចុះផ្សាយរបស់វេបសាយ Motor1 បាននិយាយថារថយន្ត Kia Sportage ឆ្នាំ២០២៣ នេះទំនងនឹងបំពាក់ជាមួយជម្រើសម៉ាស៊ីនដូចរថយន្ត Tucson ដែលចេញលក់នៅទីផ្សារសហរដ្ឋអាមេរិចដែរ។​ រួមមាន ម៉ាស៊ីនសាំង ២,៥លីត្រ I4 ឬ ម៉ាស៊ីនហាយប្រ៊ីដ ១,៦លីត្រ និងម៉ាស៊ីន Plug-in Hybrid ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម