[បរទេស] ក្រុមហ៊ុនរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Kia Stinger Tribute Edition ទទួលបានពណ៌តួខ្លួនយ៉ាងពិសេស និងមានត្រឹមតែ ១ ០០០ គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារពិភពលោកនៅក្នុងឆ្នាំ ២០២៣ ។
រថយន្ត The Stinger គឺជារថយន្តដ៏ពិសេសរបស់ក្រុមហ៊ុន Kia ដែលគ្រោងនឹងជំនួសរថយន្ត Kia EV6 GT ដែលមានកម្លាំងម៉ាស៊ីនខ្លាំង ហើយរថយន្តមួយក្នុងចំណោមរថយន្តទាំង ១០០០ គ្រឿងនេះនឹងភ្ជាប់មកជាមួយម៉ាស៊ីន Twin-turbocharged V6 ។
ក្នុងនោះ Kia នឹងអនុញ្ញាតឲ្យអតិថិជនជ្រើសរើសពណ៌ប្រផេះ Moonscape Matte ថ្មីសម្រាប់តួខ្លួន Tribute Edition និងបំពាក់ជាមួយថាសកង់ពណ៌ខ្មៅទំហំ ១៩ អ៊ីញជាមួយដុំហ្វ្រាំង Brembo brake calipers ។ ខណៈផ្នែកខាងក្នុងនឹងបំពាក់ដោយពូកស្បែកពណ៌ត្នោត រួមជាមួយនឹងការតុបតែងដោយកាបូននៅលើគម្របខាងលើនៃកុងសូល និងបន្ទះទ្វារជាដើម។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Kia មិនទាន់បានបញ្ជាក់ច្បាស់នោះគឺថានៅពេលណាដែល Stinger ចុងក្រោយនឹងចាកចេញពីខ្សែសង្វាក់ផលិតកម្ម ហើយក៏មិនប្រាកដដែរថា រថយន្តចំនួន ១ ០០០ គ្រឿងនឹងមកដល់សហរដ្ឋអាមេរិក ឬតម្លៃប៉ុន្មាននោះទេ៕