
Kia Telluride សេរ៊ីថ្មី២០២៧ បានបង្ហាញខ្លួនផ្លូវការហើយ ដោយចំណុចដែលទទួលបានការផ្លាស់ប្តូរខ្លាំង ជាការរចនាផ្នែកខាងមុខ រួុមជាមួយប្រវែងដែលបានពង្រីកវែងជាងមុន ២,៣អ៊ីញទៅលើប្រវែងសរុប រួមទាំងទៅលើកម្ពស់ ១អ៊ីញ និង ៣អ៊ីញទៅលើប្រវែងគម្លាតកង់។

ក្នុងនោះ Kia ពុំទាន់បញ្ចេញនូវព័ត៌មានលម្អិតអំពីម៉ាស៊ីន និងតម្លៃនៅដោយនោះទេ ប៉ុន្តែ យោងតាមការរាយការណ៍បង្ហាញថា ជម្រើសម៉ាស៊ីន V6 ដែលផលិតកម្លាំងបាន ២៩១សេះ នឹងត្រូវបានដកចេញពី Telluride សេរ៊ីថ្មីនេះ ជំនួយមកវិញនូវជម្រើសម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រ ផលិតកម្លាំងបាន ២៨៧សេះ និងកម្លាំងរមួល ៣៥២ញ៉ូតុនម៉ែត្រ រួមជាមួយជម្រើសមាស៊ីនកូនកាត់ PHEV ចំណុះ ២,៥លីត្រវិញ។

សម្រាប់តម្លៃ Kia Telluride សេរ៊ីថ្មី ២០២៧ ក៏ដូចទៅនឹងព័ត៌មាននៃជម្រើសម៉ាស៊ីនដែរ ពុំទាន់បង្ហាញនៅឡើយនោះទេ ប៉ុន្តែត្រូវបានគេរំពឹងថាមានតម្លៃខ្ពស់ជាងម៉ូឌែលបច្ចុប្បន្ន ដោយចាប់ពី ៣៧ ៨៨៥ដុល្លារ ដល់ ៥៥ ១៨០ដុល្លារ៕





















