Kia Telluride ឆ្នាំ ២០២០ SUV ៨ កៅអី រាងហំមិនចាញ់ Lexus LX570

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Kia បានបញ្ចេញ SUV ខ្នាត​ធំម៉ូដែល Telluride ស៊េរី​ឆ្នាំ ២០២០ ដែលមាន Option កៅអី​អង្គុយ​រហូត​ដល់​ទៅ ៨ ឯណោះ។

Kia Telluride ​បាន​រចនា​រូបរាង​យ៉ាង​ស្រស់​ស្អាត និង​អង់អាច ជាមួយ​នឹង​ចង្កៀង​រូបរាង​ការ៉េ ព្រម​ទាំង​ប៉ាណា​មុខ​យ៉ាង​ធំ ហើយបាន​រចនា​ចង្កៀង​ក្រោយ​យ៉ាង​ទាក់ទាញ​ផង​ដែរ។ Telluride មានផ្នែកខាងក្នុង​ធំ​ទូលាយ និង​ផ្តល់​ផាសុកភាព​ខ្ពស់ ហើយ​បាន​បំពាក់​អេក្រង់ Touchscreen ទំហំ ១០,២៥ អ៊ីញ ដែល​អាច​ប្រើ​ជាមួយ​មុខងារ Apple CarPlay និង Android Auto ព្រម​ទាំង​ប្រព័ន្ធ​សំឡេង Harman Kardon កម្លាំង ៦៣០ វ៉ាត់​ចំនួន ១០ គ្រាប់, មុខងារ​សាក​ថ្ម​ទូរស័ព្ទមិន​បាច់​ប្រើ​ខ្សែ និង រន្ធ​ USB ចំនួន ៦។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV របស់ប្រទេសកូរ៉េខាងត្បូងនេះ ប្រើម៉ាស៊ីន​សាំង​ចំណុះ ៣,៨ លីត្រ ទំហំ ៦ ស៊ីឡាំង មានកម្លាំង ២៩១ សេះ ប្រើ​ប្រអប់លេខ​អូតូ ៨ វគ្គ និង​ប្រព័ន្ធ​បើកបរ​ប៉ុង​មុខ តែ​ក៏​មាន Option ប៉ុង​ពីរ AWD ផង​ដែរ។ SUV ដ៏​ធំ​នេះ​ផ្តល់​ជម្រើសបើកបរ ដូច​ជា Smart, Eco, Sport និង Comfort ទៀត​ផង។

Kia អះអាង​ថា Telluride អាច​អូស​សណ្តោង​បាន​រហូត​ដល់​ទៅ​ទម្ងន់ ២ ២០០ គីឡូក្រាម​ឯណោះ។ ក្រៅ​ពី​នេះ វា​បាន​បំពាក់​មុខងារ​សុវត្ថិភាព​ជា​ច្រើន ដូចជា Blind Spot Collision-Avoidance Assist Rear, Rear Cross-Traffic Collision Avoidance Assist, Lane Following Assist, Safe Exist Assist, Highway Driving Assist, Head-Up Display, Driver Talk, Quiet Mode និង Rear Occupant Alert ជាដើម ។

Kia Telluride ឆ្នាំ ២០២០ ត្រូវបានដាក់លក់នៅលើទីផ្សារសហរដ្ឋអាមេរិក ក្នុងតម្លៃចាប់ពី ៥០ ៧៧៥ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម