Kia XCeed ឆ្នាំ២០២២ ចេញជាផ្លូវការ បន្ថែមបច្ចេកវិទ្យា MHEV Tech ថ្មី ស៊ីប្រេងកាន់តែតិច

ក្រុមហ៊ុន Kia បានប្រកាសចេញរថយន្ត XCreed ស៊េរីឆ្នាំ២០២២ ថ្មី ជាមួយនឹងការអាប់ដេតស្ទីល, បន្ថែមបច្ចេកវិទ្យា Mild-hybrid និង បន្ថែមម៉ូដែលកម្លាំងខ្លាំង GT-Line ទៀតផង។

រថយន្ត Kia XCeed ឆ្នាំ២០២២ មានមុខងារកាច អមជាមួយនឹងចង្កៀងមុខ LED ថ្មី និងកាងមុខថ្មី ព្រមទាំងប៉ាណាមុខរាងតូច ហើយចង្កៀងក្រោយរបស់វាក៏ជាប្រភេទ LED ថ្មីដែរ ខណៈវាផ្តល់ជម្រើសយ៉ាន់កង់ដល់ទំហំ ១៨អ៊ីញឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែកចំពោះម៉ូដែល GT-Line ដែលជាប្រភេទ Full Option មានបន្ថែមស៊ុមប៉ាណាមុខរាងស្លីមជាង, កាងមុខមានរន្ធបឺតខ្យល់, យ៉ាន់កង់ ១៨អ៊ីញ, ចង្កៀងមុខ hexagonal LED និងកាងកាត់ខ្យល់ខាងក្រោយ body-color diffuser ទៀតផង។ បន្ថែមពីនេះ វាប្រើដៃចង្កូតរាងអក្សរ D, ចង្កឹះលេខមានស្រោបស្បែក និង កៅអីស្ព័រ GT-Line Seats។

សូមបញ្ជាក់ថា ជម្រើសម៉ាស៊ីនលើរថយន្ត Kia XCeed ឆ្នាំ២០២២ មានដូចជា៖

  • ម៉ាស៊ីនចំណុះ ១,៥លីត្រ T-GDI ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥៨សេះ
  • ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ កម្លាំង ២០១សេះ
  • ម៉ាស៊ីនសាំងចំណុះ ១,០លីត្រ T-GDI កម្លាំង ១១៨សេះ
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៦លីត្រ Mild-hybrid កម្លាំង ១៣៤សេះ ដែលជាប្រភេទសន្សំសំចៃប្រេងបំផុត
  • ម៉ាស៊ីន Hybrid ចំណុះ ១,៦លីត្រ និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ១៣៩សេះ ព្រមទាំងអាគុយទំហំ ៨,៩គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយ ៦០គីឡូម៉ែត្រ

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វាមានបំពាក់កុងទ័រឌីជីថលទំហំដល់ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តទំហំដល់ ១០,២៥អ៊ីញ ដែលអាចភ្ជាប់មុខងារ Android Auto និង Apple CarPlay ដោយមិនចាំបាច់ប្រើខ្សែ។

យ៉ាងណាមិញ ក្រុមហ៊ុន Kia មិនទាន់បានប្រកាសចេញនូវតម្លៃរបស់ XCeed ឆ្នាំ២០២២ ថ្មីនេះឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម