KIA គ្រោងផលិតរថយន្តអគ្គិសនីប្រភេទ SUV ខ្នាតតូច តម្លៃទាប សម្រាប់ទីផ្សារប្រទេសឥណ្ឌា

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia គ្រោងនឹងចូលទៅក្នុងទីផ្សាររថយន្តអគ្គិសនីនៃទីផ្សារឥណ្ឌា។ ក្នុងនោះ ក្រុមហ៊ុននឹងដាក់បង្ហាញរថយន្តអគ្គិសនី Kia EV6 ប្រភេទ SUV ឆាប់ៗនេះ។ ខណៈពេលនេះ ក្រុមហ៊ុន Kia គ្រោង​នឹង​ចេញ​លក់​រថយន្តអគ្គិសនី SUV ខ្នាតតូច​មួយ​ក្នុង​ទីផ្សារ​ប្រទេស​ឥណ្ឌានៅចុងឆ្នាំ ២០២២ នេះផងដែរ។

ជាមួយគ្នានេះ ​ក្រុមហ៊ុន KIA ជោគជ័យខ្លាំងនៅប្រទេសឥណ្ឌា។ ខណៈពេលដែលរថយន្តអគ្គិសនី KIA NIRO កំពុងត្រូវបានដាក់បង្ហាញនាពេលបច្ចុប្បន្ន វាមិនទាន់ជារថយន្តអគ្គិសនីខ្នាតតូចតម្លៃទាបសម្រាប់តំបន់នោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ ក្រុមហ៊ុនផលិតរថយ​ន្តរបស់កូរ៉េខាងត្បូងបានបោះជំហានសម្រាប់​ការ​អភិវឌ្ឍ​រថយន្ត​ធុន​តូច​ក្នុង​ប្រទេស​របស់​ពួកគេ ហើយ​ពួកគេ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចាប់​ផ្តើម​អភិវឌ្ឍ​រថយន្តខ្នាត​តូចជាមួយតម្លៃ​តម្លៃ​ទាប​តាម​របាយការណ៍​ថ្មីៗ​នេះ​ថា KIA បាន​ចាប់​ផ្តើម​បង្កើត​រថយន្ត SUV អគ្គិសនី​តូច​មួយ​ក្រោម​ឈ្មោះ​កូដ AY SUV។

រថយន្តអគ្គិសនី AY SUV ខ្នាតតូចនឹងផលិតតែក្នុងប្រទេសឥណ្ឌា និងប្រទេសផ្សេងទៀតដែលសមស្រប។ គេ​រំពឹង​ថា​នឹង​មាន​ផ្លូវ​នៅ​ឆ្នាំ ២០២៥។ បន្ថែមពីនេះ ម៉ូដែលនេះនឹងមិនប្រើប្រាស់នៅគ្រោងឆ្អឹង EV platform របស់ Kia Entry-Level Electric SUV ទេ ប៉ុន្តែទំនងជាប្រើប្រាស់ជាមួយគ្រោងឆ្អឹងដែលអាចបត់បែនបានជាងនេះដូចទៅនឹងរថយន្ត KIA Sonet ។

គួរឲ្យដឹងថា សម្រាប់ឥឡូវនេះ ក្រុមហ៊ុនមិនទាន់បាននិយាយអ្វីឲ្យច្បាស់លាស់អំពីរថយន្ត KIA SUV អគ្គិសនីដ៏តូច និងតម្លៃនោះទេ។ ដោយព័ត៌មានលម្អិតក្រុមហ៊ុននឹងបង្ហាញក្នុងពេលឆាប់ៗនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម