Kia ចេញឡានថ្មី តម្លៃក្នុងស្រុកជិត ៣មុឺនដុល្លារ

[ទីផ្សារបរទេស] នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Kia K8 សេរ៊ីឆ្នាំ២០២៥ ក្នុុងទីផ្សារប្រទេសកូរ៉េ​ ជាមួយតម្លៃលក់ចាប់ពី ២៨ ៥០០​ ដុល្លារ ដល់ ៣៧ ៨០០ ដុល្លារ។

រថយន្តនេះ ទទួលបានការរចនាផ្នែកខាងក្រៅថ្មីបែបស្ព័រ ដោយមានបំពាក់ដោយប៉ាណាមុខរចនាថ្មី  ចង្កៀងមុខដ៏ស្លីមរចនាថ្មីបែបបញ្ឈរប្រភេទ LED  កាងរចនាថ្មី ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨ និង ១៩ អ៊ីញ និងចង្កៀងក្រោយ ប្រភេទ LED រចនាជាបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយ៖

  • ម៉ាស៊ីនសុាំង ២,៥ លីត្រ ទំហំ ៤ សុីឡាំង ប៉ុង ១ FWD ផលិតកម្លាំងបាន ១៩៥ សេះ និងកម្លាំងរមួល ២៤៨ ញ៉ូតុនម៉ែត្រ។
  • ម៉ាស៊ីនសុាំង ៣,៥ លីត្រ V6 ប៉ុង ១ FWD ផលិតកម្លាំងបាន ២៩៦ សេះ និងកម្លាំងរមួល ៣៥៩ ញ៉ូតុនម៉ែត្រ។
  • ម៉ាសុីនកូនកាត់ធ្វើការរួមគ្នារវាងម៉ាស៊ីនសុាំង ១,៦ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ២២៧ សេះ និងកម្លាំងរមួល ៣៤៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រភេទបើកបរប៉ុង ២ AWD ។

សម្រាប់ផ្នែកខាងក្នុង មានបំពាក់អេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១២,៣ អ៊ីញ ក៏ដូចជា ពោងសុវត្ថិភាពចំនួន ១០ ចំនុច និងអំពូលបំភ្លឺ LED ambient light ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម