Kia ចេញឡានអគ្គិសនីថ្មី តម្លៃក្រោម ២មុឺនដុល្លារ សាកម្តងរត់បាន ២០០គ.ម ជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនី Kia Ray សេរ៊ីឆ្នាំ២០២៥ ជាមួយតម្លៃលក់ក្រោម ២១ ០០០ដុល្លារ នៅក្នុងទីផ្សារប្រទេសកូរ៉េ។

រថយន្តអគ្គិសនី Kia Ray សេរ៊ីឆ្នាំ២០២៥ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបានចំនួន ៨៦ សេះ និងកម្លាំងរមួល ១៤៧ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៥,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ២០៥ ទៅ ២៣៣ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ មានរូបរាងបែបប្រអប់​ជ្រុងៗ ដោយផ្នែកខាងមុខមានប៉ាណាជាប់បិតជិតអបជាមួយចង្កៀងមុខ-ក្រោយ LED រាងអក្សរ C  រួមទាំងទ្វាររូតនៅផ្នែកចំហៀង និងថាសកង់ទំហំ ១៥អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយអេក្រង់កំសាន្ត touchscreen និងអេក្រង់បង្ហាញព៌ត័មានឌីជីថល និងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរមួយចំនួនជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម