តាមការចុះផ្សាយរបស់ Periodismodel Motor បានឲ្យដឹងថាក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង Kia គ្រោងនឹងប្រកាសចេញរថយន្តប្រើថាមពលអគ្គិសនីឲ្យបានចំនួន ១៥ ម៉ូដែលត្រឹមឆ្នាំ ២០២៥។
ប្រភពខាងលើបានបញ្ជាក់ថាគម្រោងការរបស់ Kia គឺមានរថយន្តអគ្គិសនីសុទ្ធចំនួន ៥, រថយន្ត Hybrid ចំនួន ៥, រថយន្តប្រភេទ Plug-in Hybrid ចំនួន ៥ និងមានរថយន្តប្រើប្រាស់ថាមពលអ៊ីដ្រូហ្សែនចំនួន ១ ម៉ូដែលផងដែរ។ រថយន្តទាំង ១៦ ម៉ូដែលនេះ នឹងមិនមានជារថយន្តម៉ូដែលថ្មីមានរូបរាងថ្មីទាំងអស់នោះទេ ដោយវានឹងមានជារថយន្តម៉ូដែលចាស់ផ្លាស់ប្ដូរមុខមាត់ថ្មីបន្តិចបន្តួច និងការអាប់ដេតលើម៉ូដែលមានស្រាប់ជាដើម។
គួរដឹងថា e-Soul ជំនាន់ចុងក្រោយរបស់ Kia គឺជាការបើកផ្លូវមួយខាងផ្នែករថយន្តអគ្គិសនី។ រថយន្តម៉ូដែលនេះមានបំពាក់ម៉ូទ័រអគ្គិសនីកម្លាំង ២០១ សេះ ដែលអាចជិះបានចម្ងាយ ៤៥២ គីឡូម៉ែត្រពេលសាកមួយពេញ៕