[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តប្រភេទ Van ប្រើថាមពលអគ្គិសនីសុទ្ធចំនួន ៣ រួមមាន PV1, PV5 និង PV7 នៅឯពិពរណ៌រថយន្ត CES 2024 ដែលកំពុងធ្វើឡើងនៅសហរដ្ឋអាមេរិកពីថ្ងៃទី ៩ ខែមករា ដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ ។
សម្រាប់គំរូទាំងនេះត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Platform Beyond Vehicle ដោយម៉ូដែលនីមួយៗ ក្រុមហ៊ុន Kia បានផ្តល់នៅចនាប័ទ្មតួខ្លួនដាច់ដោយពីឡែកពីគ្នារួមមាន Basic, Van, High Roof និង Chassis Cab ជាមួយការឌីស្សាញនៅផ្នែកខាងក្រៅ និងផ្នែកខាងក្នុងមានភាពស្រដៀងគ្នាដូចជា កៅអី អាចដកចល័តបាន ឬដកចេញបានផងដែរ ព្រមទាំងអាចផ្លាស់ប្តូរទៅជាជារថយន្តតាក់ស៊ីបានត្រឹមរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ ។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Kia នឹងប្រើប្រាស់បច្ចេកវិទ្យា AI technology ទោលើគំរូរថយន្តទាំងនេះ ដើម្បីផ្តល់នៅកម្មវិធីដ៏សំបូរបែបដែលតម្រូវតាមតម្រូវការរបស់អតិថិជនរបស់ខ្លួនចង់បានទៀតផង ។
គួរបញ្ជាក់ផងដែរថា សម្រាប់រោងចក្រផលិតរថយន្តនេះត្រូវបានគេរំពឹងថានឹងដំណើរការនៅឆ្នាំ ២០២៥ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានសមត្ថភាពផលិតរថយន្តបានប្រហែល ១៥០ ០០០គ្រឿងក្នុងមួយឆ្នាំ ៕