Kia ប្រកាសចេញ Kia Syros ផ្តល់ជូនទាំងជម្រើសម៉ាសុីនម៉ាស៊ូត និងសាំង ជាមួយតម្លៃលក់ចាប់ពី ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការប្រកាសចេញជាផ្លូវការនូវរថយន្ត Kia Syros ផ្តល់ជូនទាំងជម្រើសម៉ាសុីនម៉ាស៊ូត និងសាំង ជាមួយតម្លៃលក់ចាប់ពី ១០ ៨០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសឥណ្ឌា។

រថយន្តនេះ នឹងដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាសុីនម៉ាស៊ូតចំណុះ ១,៥ លីត្រ ប្រើប្រាស់ Turbo ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១១៤ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខស្វ័យប្រវត្តិ និងប្រអប់លេខដៃចំនួន ៦វគ្គ។
  • ម៉ាសុីនម៉ាស៊ូតសាំងចំណុះ ១,០ លីត្រ ប្រើប្រាស់ Turbo ទំហំ ៣សុីឡាំង អាចផលិតកម្លាំងបាន ១១៨ សេះ និងកម្លាំងរមួល ១៧២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខស្វ័យប្រវត្តិចំនួន ៧វគ្គ និងប្រអប់លេខដៃចំនួន ៦វគ្គ។

សម្រាប់ផ្នែកខាងក្រៅមានការរចនារូបរាងជ្រុង ជាមួយប៉ាណា និងកាងខ្យល់នៅផ្នែកខាងក្រោម អបសងខាងដោយចង្កៀងមុខ-ក្រោយ LED បញ្ឈរ ព្រមទាំងថាសកង់ថ្មីទំហំ ១៧អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ភ្លោះទំហំ ១២,៣អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto បានឥតខ្សែ ក៏ដូចជាប្រព័ន្ធសម្លេង Harman Kardon ចំនួន ៨ចំនុច អេក្រង់សម្រាប់បញ្ជាម៉ាសុីនត្រជាក់ទំហំ​ ៥អ៊ីញ ដំបូល panoramic sunroof ភ្លើងបំភ្លឺចំនួន ៦៤ ពណ៌ កៅអីខាងមុខ និងខាងក្រោយមានខ្យល់ចេញចូល បង្អួចបើក/ចុះក្រោមអូតូ ពោងសុវត្ថិភាពចំនួន ៦ចំនុច កាមេរ៉ា ៣៦០ ដឺក្រេ និងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ទី២ រួមមានកាមេរ៉ាមុខចំនួន២ និងហ្វ្រាំងដៃអេឡិចត្រូនិច មានមុខងារ Auto Hold ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម