Lamborghini បានប្រកាសអំពីចំនួនលក់នៅ ៦ ខែដំបូងនៃឆ្នាំ ២០១៩ នេះ ដែលគិតចាប់ពីថ្ងៃទី ១ មករា ដល់ ៣០ មិថុនា លក់រថយន្តបានសរុប ៤ ៥៥៣ គ្រឿង ។
ធៀបនឹងឆ្នាំ ២០១៨ ចំនួនលក់ឆ្នាំនេះកើនឡើងប្រមាណ ៩៦% ដែលឆ្នាំមុនលក់បានត្រឹម ២ ៣២៧ គ្រឿងប៉ុណ្ណោះ។ ដើមឆ្នាំ ២០១៩ នេះ រថយន្ត Urus កាន់កាប់ចំណែកបានច្រើនបំផុត ដែលលក់បាន ២ ៦៩៣ គ្រឿងក្នុងចំណោម ៤ ៥៥៣ គ្រឿងដែលលក់បាន ស្មើជាង ៥៩%។
ទីផ្សារធំជាងគេបំផុតរបស់ Lamborghini គឺសហរដ្ឋអាមេរិក (លក់បាន ១ ៥៤៣ គ្រឿង) តាមពីក្រោយដោយប្រទេសចិន, ចក្រភពអង់គ្លេស, ជប៉ុន និងអាល្លឺម៉ង់៕